គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិត្តិសង្គហបណ្ឌិត មានន័យថា អ្នកចេះដឹងប្រកបដោយកិត្តិយស និងមានចិត្តសប្បុរសក្នុងការជួយសង្គ្រោះអ្នកដទៃ, លោក ហុីង ប៊ុនហៀង ជាឥស្សរជនទី៥ ទទួលបានគោរមងារនេះ



លោក ហេង វីរិទ្ទិ ប្រធានលេខាធិការដ្ឋាន ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា យោងតាមព្រះរាជក្រឹត្យ ស្ដីពីក្របខណ្ឌគោរមងារ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា គោរមងារ «កិត្តិសង្គហបណ្ឌិត» ជាគោរមងារកិត្តិយសដ៏ឧត្តុង្គឧត្តម នៃរាជបណ្ឌិត្យសភាកម្ពុជា។





បុគ្គលដែលអាចទទួលគោរមងារនេះ គឺវីរជនខ្មែរដែលគាត់បានធ្វើការបម្រើជាតិចាប់ពី ៣០ឆ្នាំឡើង ហើយមានគុណអំណាច់ និងស្នាដៃចំពោះប្រទេសជាតិលើវិស័យសង្គមកិច្ច វប្បធម៌ និងមនុស្សធម៌។
លោក ហេង វីរិទ្ទិ បានបន្តថា គិតមកដល់ពេលបច្ចុប្បន្ន គោរមងារកិត្តិសង្គហបណ្ឌិតនេះ សរុបមានចំនួន ៥នាក់ហើយ គិតទាំងលោកកិតិ្តសង្គហបណ្ឌិត ហុីង ប៊ុនហៀង ដែលត្រូវបានព្រះមហាក្សត្រ ប្រទាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មានតួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីដឹកនាំកងកម្លាំងអង្គរក្សការពារសន្តិសុខ​ និងសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងមូល។


ពាក្យថា «កិត្តិសង្គហបណ្ឌិត» មកពីពាក្យថា កិត្តិ + សង្គហ + បណ្ឌិត រីឯពាក្យ «សង្គហ» ប្រែថា ការសង្គ្រោះ។ ហេតុដូច្នេះ «កិត្តិសង្គហបណ្ឌិត» មានន័យថា បណ្ឌិត ឬអ្នកចេះដឹង ប្រកបដោយកិត្តិយស និងមានចិត្តសប្បុរសក្នុងការជួយសង្គ្រោះអ្នកដទៃ។
បើតាមលោក ហេង វីរិទ្ទិ ចំពោះឥស្សរជន ៤រូបទៀត ដែលទទួលបានគោរមងារកិត្តិសង្គហបណ្ឌិត រួមមាន៖
* នៅឆ្នាំ២០១៨ សម្តេច ម៉ែន សំអន
* នៅឆ្នាំ២០១៩ សម្តេច ឃួន សុដារី
* នៅឆ្នាំ២០២០ លោក ទេព ងន
* នៅឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ គន់ គីម៕
Previous Post Next Post