កំពុងបើកយ៉ាងគគ្រឹកគគ្រេងមិនមានការទប់ស្កាត់និងបង្ក្រាបអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន!
នៅចំណុចក្នុងផ្សារព្រែកហូរ នៅពីក្រោយសង្កាត់ព្រែកហូរច្រកចូលឆៀងខាងត្បូងកំពុងបើកលេងល្បែងស៊ីសងកន្ទុយលេខឆ្នោតយួននិងបៀរការ៉ាត់តាមប្រព័ន្ធអនឡាញជាក់ស្ដែងសារព័ត៌មានយើងបានចុះដល់ទីតាំងក៏ឃើញដូចអ្វីដែលមានសេចក្ដីរាយការណ៍ពិតប្រាកដមែន.!
ចំណែកលោក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅទោះបីបានទទួលបានសេចក្កីរាយការណ៍ពីប្រជាពលរដ្ឋនិងមហាជនឬអ្នកសារព័ត៌មានយ៉ាងណាក្ដីប៉ុន្តែលោកហាក់ធ្វើព្រងើយកន្តើយមិនរវល់អើពើក្នុងការទប់ស្កាត់និងមានវិធានការបង្ក្រាបឡើយ.!
ដោយទង្វើបែបនេះគឺផ្ទុយនិងបទបញ្ជាសម្ដេចក្រឡាហោម សខេងអតីតឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរាល់បទល្មើសទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាប្រហែលជាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធបើកភ្លើងខៀវពីអាជ្ញាធរនិងសមត្ថកិច្ចឬស្ថាប័នពាក់ព័ន្ធទើបមានការបើកលេងល្បែងស៊ីសងបានយ៉ាងរលូនគឺដើម្បីតែលាបសក្ការៈរៀងៗខ្លួនហើយមើលទៅ។
លើសពីនេះទៅទៀត សម្ដេចក្រឡាហោម សខេងអតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់សារមួយបញ្ជាក់ឲ្យឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតសុផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធបែរជាហានផ្គើនទៅនិងបទបញ្ជាសម្ដេចក្រឡាហោម សខេងទៅវិញ។ហេតុដូចនេះប្រជាពលរដ្ឋនិងមហាជនសូមសំណូមពរដល់.!ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលក៏ដូចជា ឯកឧត្តម ឈឿន សុខចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និង លោក សម តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្ដាល
សូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យនិងទប់ស្កាត់បង្ក្រាបទៅលើទីតាំងបនល្បែងស៊ីសងខាងលើនេះផងដែលហ៊ានបើកលេងល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូនិងបៀរការ៉េតតាមប្រព័ន្ធអនឡាញដើម្បីឲ្យស្របគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃ។