គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទីតាំងមួយកន្លែងបើកទទួលភ្ញៀវអោយជនជាតិចិននិងស្រីៗខ្មែរចូលលេងថ្នាំក្រវីយ៉ាងរំភើយទីតាំងខាងលើនេះមានអ្នកគាំងបេះដូងស្ល-ាប់.!

 ទីតាំងមួយកន្លែងយីហោ K9 ជ្រកក្រោមស្លាកយីហោ ក្លាសសុីក ហ៊ែរសាឡន បើកទទួលភ្ញៀវ ប្រុសស្រីចូលផឹកសុីនិងបង្កប់មានថ្នាំក្រវីខុសច្បាប់ ហាក់មិនខ្លាចញញើតសមត្ថកិច្ច ដែលទីតាំងខាងលើស្ថិតនៅក្រោយផ្សារចិន ខាងត្បូងវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ប្រជាពលរដ្ឋអ្នក រត់កង់បី និង ម៉ូតូឌុបបានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរាល់ថ្ងៃ ភ្ញៀវប្រុសស្រីជាច្រើននាក់ មានទាំងជនជាតិចិន និងស្រីៗខ្មែរចេញចូលផឹកសុីថែមទាំងលេងថ្នាំក្រវី រហូតដល់មានមនុស្សស្រីម្នាក់គាំបេះដូងស្លាប់ថែមទៀតផងដែលក្នុងចន្លោះឆ្នាំ 2019 2020 ប្រជាពលរដ្ឋបានស្នើរអោយ(សារព័ត៌មាន សន្តិភាពពិត) ជួយធ្វើការផ្សព្វផ្សាយនិងសំណូមពរដល់លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូលនិងកម្ពុជាគ្មានគ្រឿងញៀន និង ភូមឃុំមានសុវត្ថិភាព គ្មានអំពើហិង្សាឆក់ប្លន់និងករណីផ្សេងៗទៀត។ 





សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ អតីតនាយករដ្ឋមន្ត្រីគឺសម្តេចតេជោ ហ៊ុន សែន លោកបានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង និងកន្លែងចែកចាយនូវប្រភេទថ្នាំញៀន និង សារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែងឡើយ។





សម្តេចតេជោ លោកក៏បានបញ្ជាក់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានការដកបញ្ហាប្រឈមនិងបាត់បង់ពីមុខតំណែងតួនាទីទៀតផង។ នេះគឺជាអនុសាសន៍អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើគ្រប់មន្ត្រីជាន់ថ្នាក់ក្នុង 25 ខេត្តក្រុងរាជធានី។










ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងរង់ចាំ ការបកស្រាយពីភាគី និងស្ថាប័នពាក់ព័ន្ធរៀងរម៉ោងធ្វើការតាមរបបសារព័ត៌មា៕ កែសម្រក់អត្ថបទដោយ ចាងហ្វាងការផ្សាយគេហទំព័រ និង កាសែត សន្តិភាពពិត






Previous Post Next Post