គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ខែដំបូង ពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើងជិត១៧% ខណៈការនាំចេញរបស់កម្ពុជាកើន ២៧%

 


ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ពេញ១ខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ កើនឡើង ២៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនឡើងជិត ១៧%។



ទិន្ននេះដដែលនេះបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាដៃគូសំខាន់ មានទំហំទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ១​ ៩៦៧​ លានដុល្លារ កើនឡើង២៧% ស្របពេលការនាំចូលមកវិញមានតម្លៃប្រមាណ ២​ ០៩០លានដុល្លារ កើនឡើង ៨.៧%។
​ដៃគូពាណិជ្ជកម្មសំខាន់ៗ​របស់កម្ពុជា គឺចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ១.១ពាន់លានដុល្លារ កើនឡើង ១៨.៧% ដោយកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ ១២១លានដុល្លារ កើនឡើង ៥០.១% ខណៈចិននាំចូលវិញក្នុងតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង១៥.១%។


ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានតំហំជាង ៦៧៧លានដុល្លារ កើនឡើង៤១.៥% ​ដោយកម្ពុជានាំចេញទៅវៀតណាម ក្នុងតម្លៃ៣៧៣លានដុល្លារ កើនឡើង ១១៦.៦% ខណៈវៀតណាមនាំចូលវិញក្នុងតម្លៃជាង ៣០៤លានដុល្លារ ថយចុះ​០.៦%។


ចំណែក ការនាំចេញនាំចូលរវាងកម្ពុជា និងសហរដ្ឋអាមេរិកវិញ មានទំហំជាង ៦៤៤លានដុល្លារ កើនឡើង១០.៨% ដោយកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៦២៦លានដុល្លារ កើនឡើង ១១.៤% ខណៈសហរដ្ឋអាមេរិកនាំចូលវិញក្នុងតម្លៃជាង ១៧​លានដុល្លារ ថយចុះ៨% រួមនឹងប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗដទៃទៀត ដូចជាថៃ ជប៉ុន ឥណ្ឌូនេស៊ី កាណាដា សិង្ហបុរី អេស្ប៉ាញ ជាដើម៕

Previous Post Next Post