គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់ខណៈជិះម៉ូតូភ្លេចខ្លួនត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងបុកពីក្រោយរងរបួសធ្ងន់.!

ភ្នំពេញៈបុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមមិនបានប្រយ័ត្នភ្លេចខ្លួនត្រូវបានរថយន្តលួចស៊ីសRX 200t ពណ៌កណ្ដុរប្រមេះដែលមានផ្លាកលេខភ្នំពេញ-2BL 1809 បុកពីក្រោយពេញទំហឹងនៅត្រង់ចំណុច វត្តកៀនឃ្លាំង ករណីចរាចរណ៍ខាងលើនេះបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:០០និង១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩
ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ(6A) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

បុរសជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ-1HA 2462ធ្វើដំណើរ ស្របទិសគ្នាត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទេចផែ្នកខាងក្រោយ សមត្ថកិច្ចមកដល់ចំណុចកើតហេតុវាស់និងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។

Previous Post Next Post