ភ្នំពេញ ÷អតិថិជនរបស់ក្រុមហ៊ុន ទេពអប្សរ ដែលបានដាក់ប្រាក់តម្កល់នៅក្រុមហ៊ុន ទេពអប្សរ ម្នាក់បានបើធ្វើការអំពាវនាវស្នើសុំដល់ម្ចាស់ក្រុមហ៊ុន មេត្តាជួយប្រគល់សាច់ប្រាក់ មកវិញតាមការសន្យា។
យោងតាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា អតិថិជនម្នាក់បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ទេពអប្សរ ជួយប្រគល់សាច់ប្រាក់ជូនដល់រូបគាត់វិញ ដូចដែលបានសន្យាក្នុងលិខិតជូនដំណឹងនៃការប្រគល់ប្រាក់របស់ក្រុមហ៊ុន ទេពអប្សរ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។
ដោយលិខិតជូនដំណឹងនៃការប្រគល់ប្រាក់របស់ក្រុមហ៊ុន ទេពអប្សរ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន ទេពអប្សរ នឹងបង់ប្រាក់ចំនួន ២មុឺនដុល្លារ (20000$) អោយទៅអតិថិជនរបស់ខ្លួន នៅក្នុងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តែផ្ទុយទៅវិញក្រុមហ៊ុន ទេពអប្សរ ខាងលើនេះ មិនបានប្រគល់ប្រាក់ ឬបង់ប្រាក់ជូនអតិថិជនដូចតាមសន្យានោះទេ ពោលគឺ សន្យាខ្យល់ ទើបអតិថិជនស្នើឱ្យបណ្តេញសារព័ត៌មាន ជួយផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យបានដល់ក្រុមហ៊ុនបានឃើញ បានដឹង ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !