គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ទាក់ទងករណីកាប់ប្លន់យកម៉ូតូ ។

ជនសង្ស័យ០៤នាក់
១-ឈ្មោះ អ៉ិត ចាន់ទីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ( ឃាត់ខ្លួន)។
២-ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
៣-ឈ្មោះ ស៊ាន ខយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
៤-ឈ្មោះ យិន ស៊ឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។

រឿងហេតុ៖ កាលពី ថ្ងៃទី២៧.០៧.២០២៣វេលាម៉ោង០១និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការនៅហាងការ៉ាអូខេប៊ីយ៉ុងដើម្បីត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់គឺឈ្មោះ អ៉ិត ចាន់ទីម៉េង និង ឈ្មោះ វិន លាភ បានជិះម៉ូតូ០១គ្រឿងម៉ាកHonda moov ពណ៏ស ស្លាកលេ ភ្នំពេញ1HA-7486 យកដាវដេញកាប់ជនរងគ្រោះ រួចហើយដណ្តើមយកម៉ូតូនិងកាបូបលុយជិះគេចខ្លួនបាត់ទៅ ។
លុះមកដល់ថ្ងៃទី០៦.០៨.២០២៣ វេលាម៉ោង០១និង៣០នាទីយប់ ក៏មានជនសង្ស័យ៣នាក់គឺ

ឈ្មោះអ៉ិត ចាន់ទីម៉េង ឈ្មោះស៊ាន ខយ ឈ្មោះយិន ស៊ឹមឡេង បានជិះម៉ូតូដដែលម៉ាកHonda moove ពណ៏ស ស្លាកលេខភ្នំពេញ១HA-៧៤៨៦ មានកាន់កាំបិតប៉័ងតោចំនួន០១ បានជិះនាំគ្នាប៉ុនប៉ងដើររកកាប់ប្លន់ជនរងគ្រោះដែលជិះតាមផ្លូវនៅពេលយប់ម្តងទៀត ចំនែកឈ្មោះវិន លាភ មិនបានមកជាមួយនោះទេ ក៏ស្រាប់តែបានជួបកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាតធ្វើការឃាត់ខ្លួននិងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះវិន លាភ យកមកសាកសួរចាត់ការតាមនិតិវិធីតែម្តង។

-តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើបានប្រាប់ថា៖ គាត់និងបក្ខពួកពិតជាបាននាំគ្នាយកដាវកាប់ប្លន់យកម៉ូតូនិងកាបូបលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន ។

-បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី ។

Previous Post Next Post