គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ការពិតអញ្ចឹងសោះករណីប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាទៅដុតបំផ្លាញទីស្នាក់ការរបស់មន្ត្រីបរិស្ថាន.!

ខេត្តក្រចេះ កាលវេលាម៉ោង9:00និង15 នាទីព្រឹកថ្ងៃទី 05 ខែសីហា ឆ្នាំ 2023 ករណីនេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដែលប្រជាពលរដ្ឋឈានទៅដល់ការប្រើហិង្សាដុតបំផ្លាញ

ស្នាក់ការមន្ត្រីបរិស្ថាន នៅ ភូមិរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋ រួមគ្នាបាតុកម្មដុតបំផ្លាញស្នាក់ការរបស់មន្ត្រីបរិស្ថានចោលនៅភូមិរលួសមានជ័យ ស្រុកសំបូរ ដឹងមូលហេតុហើយដែលប្រជាពលរដ្ឋខឹងសង្វាររហូតឈានទៅប្រើអំពើហិង្សាគឺដោយសារមន្ត្រីបរិស្ថានចាប់រថយន្តរបស់ ប្រជាពលរដ្ឋ សង្ស័យមានភាពមិនប្រក្រតី (ល)នឹង(ល)។

ប្រជាពលរដ្ឋសំដែងការមិនពេញចិតទៅលើទង្វើមន្ត្រីបរិស្ថានខាងលើតនេះទើបបាននាំគ្នាទៅបាត់ទុកម្មដុតបំផ្លាញនៅស្នាក់ការរបស់មន្ត្រីបរិស្ថាន នោះឲ្យឆេះតិចគ្មានសល់។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់អង្គភាពសារព័ត៌មាន គេហទំព័រ សន្តិភាពពិត ថាមន្ត្រីបរិស្ថាននៅទីនោះធ្វើបាបប្រជាពលរដ្ឋខ្លាំងណាស់អញ្ចឹងហើយទើបប្រជាពលរដ្ឋមានចិត្តខឹងសង្វារឈានទៅដល់ប្រើអំពើហិង្សាដុតបំផ្លាញទីស្នាក់ការរបស់មន្ត្រីបរិស្ថាននោះដោយសារមូលហេតុ ចង់រស់តែឯងមិនឱ្យប្រជាពលរដ្ឋរស់ផងទេ៕

Previous Post Next Post