គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុ..ក.ពីក្រោយ បណ្ដាលឱ្យរង.រ.បួ..ស.ទាំងសងខាង

ខេត្តព្រៃវែង៖ មនុស្ស ៣នាក់ បាន.រ.ង..រ.បួ.ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ខណៈបុរសចំណាស់ម្នាក់ ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន និងម៉ូតូមិនមានភ្លើងស៊ីញ៉ូសុំផ្លូវ បណ្ដាលឱ្យម៉ូតូមួយគ្រឿងទៀតបើកបរដោយយុវតី ២នាក់ មកក្រោយគេចមិនទាន់ ក៏បុ.ក.បណ្ដាលឱ្យដួលបោ.ក.នឹងថ្នល់រង.រ.បួ.ស.ទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧ និង ២០នាទី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះឈ្មោះ នេត ភុន លើផ្លូវលេខ ៣១០ ស្ថិតក្នុងភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ។

នៅមុនពេលកើតហេតុ ម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ផ្លាកលេខ កំពត.1K-6691 បើកបរដោយឈ្មោះ ឆាំ សុភក្ត្រា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិជ្រៃថ្មី ឃុំកោះកា ស្រុកពាមជរ ខេត្តព្រៃវែង រង.រ.បួ.ស.ចិញ្ចើមសងខាង បបូរមាត់ (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរម្នាក់ឈ្មោះ នី ចាន់រតនា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ពាក់មួកសុវត្ថិភាព រង.រ.បួ..ស.ស្មាស្តាំ ម្រាមជើងស្តាំ ជិះមកដល់ចំណុចកើតហេតុ ។

បានបុ.ក.ពីក្រោយម៉ូតូម៉ាកសង់កូរ៉េ ដែលបត់ឆ្លងផ្លូវមិនប្រយ័ត្ន និងមិនមានភ្លើងស៊ីញ៉ូសុំផ្លូវ ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រៃវែង 1C-2740 បើកបរដោយឈ្មោះ រស់ ផល្លា ភេទប្រុស អាយុ ៦៤ឆ្នាំ ទីលំនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង រង.រ.បួ.ស.ក្បាលជង្គង់ (គ្មានពាក់មួកសុវត្ថិភាព) ។

បច្ចុប្បន្ន អ្នក.រ.ង.រ.បួ.ស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពាមជរ ។ ដោយឡែកវត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចេក ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី ៕

Previous Post Next Post