គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នគរបាលខេត្តព្រៃវែង ចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ.!

ព្រៃវែង៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង

បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”, ផ្សព្វផ្សាយពីបទល្មើសនានាដែលអាចនិងកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា,

គ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្ដាលមកពីគ្រឿងញៀន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, បម្រើសេវាសាធារណៈ ជនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នេះជាជ្រុងមួយនៃការងាររបស់នគរបាលខេត្តព្រៃវែង បានចុះអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនជារៀងរាល់ថ្ងៃ

Previous Post Next Post