គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តវារីផាសុខារាម

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី វេរប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី

លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុកសាមគី្គមានជ័យ និងស្រុកកំពង់ត្រឡាច អាជ្ញាធរទឹកផុស និងពុទ្ធបរិស័ទចូលរួមផងដែរ។

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងដើម្បីបួងសួងដល់ទសបរមី បារមី ទេវបុត្រ ទេវធីតា គ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សួមជួយគាំពារក្នុងការរៀបចំ និងការប្រព្រឹត្តិទៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបញ្ចុះបឋមសិលា បានដល់នូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីសេចក្តីទុក្ខសោករោគភ័យទាំងពួង និងបានដល់នូវសុភមង្គល វិបុលសុខមហាប្រសើរ ក្រោមសុខសន្តិភាព និងវឌ្ឍនភាពសម្បូរសប្បាយតរៀងទៅ។

Previous Post Next Post