គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សូមលោកជំទាវអភិបាលខេត្តមិថុនា ពូថងនិងលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង មេត្តាជួយពិនិត្យមើលទូកនេសាទខុសច្បាប់យកខ្យងស ទៅប្រទេសវៀតណាមនៅស្រុកស្រែអំបិល.!

មហាជនផ្ទុះការសង្ស័យ បានធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំងថាហេតុអ្វីការនេសាទអូសខ្យងសខុសច្បាប់ ក្នុងដែនសមុទ្រឃុំ ថ្មស ស្រុកបទុមសាគរខេត្តកោះកុង ដែលជា បទល្មើស នេសាទយ៉ាងសាហាវបំផុត បានកើតឡើងយ៉ាងគគ្រឹកគគ្រេងតាមពិតគឺមានមេខ្លោងកាងទូកនេសាទជនជាតិវៀតណាមយ៉ាងពិតប្រាកដមែនឈ្មោះយួន ឈីវ ដែលមានឈ្មោះល្បីនៅក្នុងការរករឿងហួងហែងអ្នកដទៃ ធ្វើព្យុះធ្វើភ្លៀងតែម្នាក់ឯង ប្រជាពលរដ្ឋជាច្រើនបានលាន់មាត់តៗគ្នាថាហេតុអ្វីបានជាលោក យួន ឈីវ ហ៊ានកាងបទល្មើសទូកនេសាទវៀតណាមទៅវិញ

រឿងរ៉ាវទាំងអស់នេះគឺជាការ ឃុបឃិតបើកដៃស៊ីសំណូកសូប៉ាន់ ជាមួយមន្ត្រីជលផល ដែលជានាយផ្នែកជលផលស្រុកបុទមសាគរ ឈ្មោះលោក ព្រំ សុវណ្ណា ចំណុចអូសខ្យងសរបស់ទូកនេសាទជនជាតិវៀតណាមខុសច្បាប់ គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រទឹកដី ឃុំថ្មស ពេលអូសរួចក៏រត់សំដៅទៅស្រុកស្រែអំបិលខេត្តកោះកុង ដើម្បីសាងខ្យងឡើងឡាន យកទៅប្រទេសវៀតណាម ទីតាំងឡើងខ្យង ដ៏អាថ៌កំបាំងពីព្រោះខាងក្រោយផ្ទះគឺមានផែធំឆ្កឹមឆ្កៃសម្រាប់ចតទូកឡើងខ្យងស ចំណែកផ្លូវចូលវិញក្រោយពេលឡាន វេ អង ចូលមកដល់មុខផ្ទះហើយក៏ចាប់ផ្ដើមបិទទ្វាររបងផ្ទះមិនឲ្យឃើញឡើយ ប្រជាពលរដ្ឋ រស់នៅស្រុកស្រែអំបិល បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើង គាត់ឃើញទូកអូសខ្យងស មកសាងទីតាំងនេះជាយូរមកហើយមានឡានធំៗប្រភេទឡាន វេ អងដឹកជញ្ជូនខ្យងជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃយ៉ាងតិចមានពីរបីឡាន

ថ្ងៃខ្លះដឹកជញ្ជូនពេលយប់និងថ្ងៃខ្លះទៀតដឹកជញ្ជូនពេលថ្ងៃតែម្ដង។ ចំណែកនាយផ្នែកជលផលស្រុកបូទុមសាគរ ឈ្មោះលោក ព្រំសុវណ្ណា ក្រុមសារព័ត៌មានយើងបានព្យាយាមខលទូរស័ព្ទដើម្បីទំនាក់ទំនងសុំការបកស្រាយបំភ្លឺ ប៉ុន្តែមិនមានលទ្ធផលនៅក្នុងការឆ្លើយតបឡើង ដោយសារទូរស័ព្ទខលអត់ចូល ។

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបានលើកឡើងថា បើនៅតែទុកឱ្យលោកយួន ឈីវ ធ្វើការដើរអុកឡុកនិងកាង បទល្មើសគ្រប់ទីតាំងគ្រប់ទីកន្លែងនៅក្នុងខេត្តកោះកុងតទៅទៀត ប្រាកដជា ធ្វើឲ្យសង្គមមានភាពចលាចលជាមិនខានឡើយ។ នេះ រឿងរ៉ាវឃុបឃិតគ្នាជាប្រព័ន្ធបែបនេះ ប្រជាពលរដ្ឋស្នើឲ្យលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មេត្តាជួយទប់ស្កាត់រឿងរ៉ាវនេះផង៕ ចេញផ្សារថ្ងៃ ពុធ ទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣

Previous Post Next Post