គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលអភិបាលខណ្ឌចំការមន និង លោកអធិការ បានបើកភ្លើងខៀវល្បែងស៊ីសងនៅក្នុងផ្សារចិន ដែលមាន យីហោ ចូស្នូកឃឺ.!

ល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅ តាមបណ្តោយផ្លូវ ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន -ចាប់ផ្តើមបើកដំណើរការហើយពេលនេះ អាជ្ញាធរខណ្ឌចំការមនមិនហា៊នបង្ក្រាបដែរឬទេ.?


លោកអភិបាលខណ្ឌចំការមន តែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌចំការមន ចុះបង្ក្រាប ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម
-ប៉ុន្តែស្រាប់តែថ្មីៗនេះ គេឃើញថា បនល្បែង ស៊ីសងខាងលើនេះចាប់ផ្ដើម បើក លេងល្បែង យ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក៏ដូចជាលោក (អភិបាលខណ្ឌចំការមន)ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើនេះ គឺកំពុងតែផ្គើននិង អនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឬមួយក៏ បនល្បែងខាងលើមានខ្សែធំ បានជាអភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាប

ប្រភពបញ្ជាក់ថា បនល្បែងខាងលើនេះ ស្នូកឃ័រ ល្បែងបាញ់ត្រី ល្បែងផ្សេងទៀតជាច្រើន លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗតាមប្រភពខ្លះថា មើលទៅអាជ្ញាធរទុក្ខគ្រាន់តែចិញ្ចឹមឆ្នាំងបាយ
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ
ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ.!

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសងមួយនេះ៕ អត្ថបទដោយ ចាងហ្វាង គេហទំព័រ និង កាសែត សន្តិភាពពិត

Previous Post Next Post