គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លើសពីអាណិត… ខំខ្ចីលុយគេ ទិញរបស់របរ រកស៊ី«ប៉ះកង់ឡាន» ជាអកុសលជួបគ្រោះអគ្គីភ័យឆេះឡាន ឆេះរោងអស់ របួសទាំងខ្លួនទៀត.!!

ព្រៃវែង៖ នៅវេលាម៉ោង ៩:៤០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យ ឆាបឆេះរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង 3A-7899 របស់ឈ្មោះ សុខ សីឡា ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង។ ភ្លាមៗនោះដែរ កម្លាំងប៉ុស្តិ៍

នគរបាលរដ្ឋបាលកំពង់សឹង និងរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងមាន. រថយន្តអធិការដ្ឋានស្រុកព្រះស្ដេច, ស្រុកកំពង់ត្របែក ,ស្រុកបាភ្នំ និងអធិការដ្ឋាននគរបាលស្រុកពាមរក៍ បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៤ រថយន្ត ទើបធ្វើឲ្យភ្លើងរលត់ ១០០% ។

ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
មូលហេតុបណ្តាលឱ្យឆាបឆេះរថយន្តខាងលើ មកពីជាងឈ្មោះ ទឹម ខែមរិន បានផ្សារ៉េសាវ័រប្រេងបណ្ដាលឱ្យផ្ទុះឆាតឆេះរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអ្នកលឿង ៕

Previous Post Next Post