គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីក្នុងពិធីបើកសិកាសាលាស្ដីពីការឆ្លើយតបសេចក្តីសន្និដ្ឋាន 57 ចំណុចនិងអនុសាសន៍សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រលើប្រព័ន្ធផ្សព្វផ្សាយ.!!

ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវសាស្ត្រាចារ្យឱសថបណ្ឌិត ខៀវ ទេព រង្សី ប្រធានសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានកាលពីថ្ងៃទី 28 ខែមីនាឆ្នាំ 2023កន្លទៅថ្មីៗនេះបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពីការឆ្លើយតបសេចក្តីសន្និដ្ឋាន 57 ចំណុចនិងអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលនយោបាយសមភាពយេនឌ័រលើប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិនៅសាលាខេត្តស្វាយរៀង។សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាវីគ្មិនក្រុមការងារយេនឌ័រក្រសួងព័ត៌មានលោកអភិបាលរងខេត្ត មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តស្វាយរៀងនិងមន្ទីរព័ត៌មានមកពីខេត្តកំពង់ចាម ព្រៃវែងបាត់ដំបង ខេត្តព្រះសីហនុ កំពង់ឆ្នាំងក្រចេះ កោះកុង កំពង់ធំ រាជធានីភ្នំពេញនិងខេត្តត្បូងឃ្មុំ។
លោកកែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានអានសន្ទរកថាស្វាគមន៍ដោយបានបញ្ជាក់និងលើកឡើងពីការរីកចម្រើនវិស័យព័ត៌មាននិងបានបញ្ជាក់ថារយៈពេលកន្លងមក មានស្ត្រីក៏បានចូលរួមក្នុងវិស័យព័ត៌មានក្នុងខេត្តនិងមានតួនាទីក្នុងការចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល សកម្មភាពការងាររបស់ថ្នាក់ដឹកនាំខេត្តអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងនៅតាមមន្ទីរអង្គភាពនានាជូនដល់ប្រជាពលរដ្ឋបានយល់ដឹងនិងបានធ្វើការឆ្លើយតបពីប្រជាពលរដ្ធជូនថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាលវិញ។
ដោយអនុវត្តតាមខ្លឹមសាររបស់ក្រសួងព័ត៌មាន ៉លឿន ប្លែក ទុកចិត្តបាន ពេលណាក៏បាន ទីណាក៏បាន ៉។
លោក មែ៉ន អេង អភិបាលរងខេត្តតំណាងឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង បានធ្វើការជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានពីវឌ្ឍនភាពការងារ ការរីកចម្រើនរបស់ខេត្តលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យកសិកម្មនិងឧស្សាហកម្ម វិនិយោគទុនដែលបច្ចុប្បន្នខេត្តស្វាយរៀងមានកម្មករកម្មការិនីប្រមាណ 10 ម៉ឺន នាក់ និងរកបានប្រាក់ចំណូលក្នុងមួយខែជាមធ្យម 20 លានដុល្លារ ដែលរួមចំណែកបានក្នុងការកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ។ និងធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
មានប្រសាសន៍នៅក្នុងសិក្ខាសាលាឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យរបស់ខេត្តស្វាយរៀង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ឯកឧត្តម ខៀវ កញ្ញា រិទ្ធ បានបញ្ជាក់ជូនសិក្ខាសាលាថារាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរពីផលប្រយោជន៍ និងតួនាទីស្ត្រីនៅតាមក្រសួង អង្គភាព ស្ថាប័ននានាក្នុងគោលបំណងដើម្បីឲ្យស្ត្រីមានចំនួនច្រើន ពិសេសតួនាទីជាអ្នកដឹកនាំ ។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាមន្ត្រីជាអ្នកដឹកនាំត្រូវចេះអំពី វិស័យច្បាប់ មានមុខជំនាញច្បាស់លាស់ ព្រមទាំងប្រជាប្រិយភាពទៀតផង។
ជាមួយគ្នានេះកត្តាសាមគ្គីសហការគ្នាធ្វើការងារជាបញ្ហាសំខាន់ដើម្បីសម្រេចធ្វើការងារអ្វីមួយទទួលបានជោគជ័យ។ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានធ្វើការផ្ដាំផ្ញើដល់សិក្ខាសាលាទាំងអស់ពិសេសបងប្អូនស្ត្រីបម្រើការងារក្នុងវិស័យព័ត៌មាន ត្រូវសិក្សាស្រាវជ្រាវរៀនសូត្របង្កើនសមត្ថភាពបន្ថែម ចេះតាមដានព័ត៌មាននៅគ្រប់បណ្ដាញព័ត៌មានសង្គមធ្វើការវាយបកវិញព័ត៌វិញឲ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ។
នៅក្នុងអង្គសិក្ខាសាលានោះឯកឧត្តមខៀវកញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្ដល់ជូនកាមេរ៉ាថតវីដេអូ ដល់ខេត្តចំនួន 5 មាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង មួយខេត្តទទួលបានកាមេរ៉ាមួយគ្រឿង។

Previous Post Next Post