គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រកាសដល់កងកម្លាំងនគរបាលការពារព្រំដែន ត្រៀមខ្លួនទទួលការហ្វឹកហ្វឺនកម្រិតខ្ពស់ ដើម្បីបង្កើនសមត្ថភាព ពិសេសលើយុទ្ធវិធី.!!

ខេត្តព្រៃវែង៖ រសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អមដំណើរដោយ លោក លោកស្រី ស្នងការរង បានអញ្ជើញចុះផ្ទាល់សួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងសរុបប្រមាណជាង ១២០នាក់ នៅឯវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ដែលស្ថិតក្នុង ភូមិ សំរោង ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រកបដោយទឹកមុខរីករាយ និងសាមគ្គីភាព ។

ក្នុងការជួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បានប្រកាសឱ្យកងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ទទួលការហ្វឹកហ្វឺននាពេលខាងមុខដ៏ខ្លីនេះ ព្រោះលោកមានគម្រោងនឹងបញ្ជូនគ្រូបង្គោលកម្រិតខ្ពស់មកធ្វើការហ្វឹកហាត់ផ្ទាល់ដល់មូលដ្ឋាន ដើម្បីបង្កើនសមត្ថភាព ពិសេសលើយុទ្ធវិធី បន្តក្លាយជានគរបាលដែលមានគុណភាពបម្រើជាតិ និងប្រជាជន ៕

Previous Post Next Post