គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បានដឹកនាំដោយលោកជំទាវ ជា ផល្គុន រួមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី បានអញ្ជើញចូលរួម ក្រុងពាលី សូមសុខសួស្ដីជ័យមង្គល ដល់ក្រុមការងាររៀបចំ ឆ្នាំថ្មីព្រៃវែង ឲ្យប្រព្រឹត្តទៅ នៅពេលខាមុខ បានដោយរលូន ដែលស្ថិតនៅសួន​ សម្ដេចអគ្គមហាធម្មពោធិ៍សាល​ ជា​ ស៉ីម​ ភូមិ១ សង្កាត់​កំពង់លាវ​ ក្រុងព្រៃវែង​ ខេត្តព្រៃវែង។​

សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំថោះ បញ្ចស័ក ពស២៥៦៦ ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មី និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត់។

ក្នុងពិធីនោះ លោកជំទាវ ជា ផល្គុន សូមបួងសួងដល់បារមីទេវតាឆ្នាំថ្មី ព្រះនាម «ព្រះនាងកិមិរាទេវី» ជាទេពធីតាសង្ក្រាន្តប្រចាំឆ្នាំថ្មីនេះ គង់នៅចាតុម្មហារាជិកា តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមចំណែកដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋានទទួលបានជោគជ័យនៅឆ្នាំថ្មីនេះ និងសូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តព្រៃវែង។

ចំពោះការប្រារព្ធពិធីឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២៣ នេះមានមានការរៀបចំដូចជា៖ ក្រុងពាលី, កម្មវិធីសាសនា, ការតាំងពិព័រណ៍, កម្មវិធីបើកព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ២០២៣, កម្មវិធីទទួលទេវតាឆ្នាំថ្មី, ពូនភ្នំខ្សាច់ ,ស្រង់ព្រះ, តំបន់ល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, កម្មវិធីប្រគុំតន្រ្តី, ប្រដាល់គុណខ្មែរជាដើម។

សូមបញ្ជាក់ផងដែរថា៖ ចំពោះព្រឹត្តិការណ៍ ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្ត និងប្រារព្ធធ្វើរយៈពេល ៤ ថ្ងៃគឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣៕

Previous Post Next Post