គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ល្បែងស៊ីសងខុសច្បាប់មួយកន្លែងដែលជ្រកក្រោមផ្លាកលាងរថយន្ត(ថ្មី ជានិច្ច)សមត្ថកិច្ចមិនហ៊ានបង្ក្រាបដោយសារម្ចាស់ទីតាំងមួយកន្លែងនេះជាមន្ត្រី..ចុចៗ ដឹងហើយមែនទេ? លោកអធិការខណ្ឌដូនពេញ.?

ចាប់ផ្ដេីមបេីកដំណេីរការទ្បេីងវិញហេីយ ទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់ នៅក្នុងកន្លែងលាងទ្បានឈ្មោះ« ថា ថ្មី ជានិច្ច » មួយកន្លែងនៅក្នុងទឹកដី ខណ្ខដូនពេញស្ថិតនៅក្រោយសាលាខណ្ខដូនពេញតែម្ដងកំពុងបើកលេងបានយ៉ាងរំភើយមិងខ្លាច សមត្ថកិច្ចមូលដ្ឋានឡើយ!

ភ្នំពេញ÷ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា មានទីតាំងសង្វៀនល្បែងស៊ីសងអាប៉ោងខុសច្បាប់ មួយកន្លែងនៅចំណុចក្រោយសាលាខណ្ខដូនពេញនៅបន្តបើកដំណើរការលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ដោយឡែកទីតាំងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងនៅចំណុចភូមិសាស្រ្តខាងលើនេះទំនងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងល្បែងមួយកន្លែងនេះហើយ ទើបហ៊ានបើកលេងបានយ៉ាងរំភើយ! បានជាគ្មានសមត្ថកិច្ចមូលដ្ឋានណាហ៊ានចុះមកធ្វើការបង្ក្រាប! ឬមួយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានទទួលលាភសក្ការៈ ពីម្ចាស់ទីតាំងមួយនេះ អស់ហើយមែនទេ! ទើបទីតាំងនេះហ៊ានបើកដំណើរការលេងនាំគ្នាស្រែកហ៊ោកញ្ឈៀវយ៉ាងសប្បាយធ្វើឲ្យពលរដ្ឋរស់នៅព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗក្នុងមូលដ្ឋានរបស់ពួកគាត់កើតមាន ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម ។

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ឲ្យខានតែបានមិនត្រូវមានការយោគយល់ឡើយ! ។
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការទប់ស្កាត់ដើម្បីចាត់កន្លងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកលេងនៅក្នុងភូមិសាស្ត្រខាងលើនេះឲ្យស្រប.!

Previous Post Next Post