ភ្នំពេញ÷ហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងកាល់ពីវេលាម៉ោង០៥ និង០០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវ១៨២ (ផ្លូវទេព ផន) ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឱ្យឆាបឆេះឃ្លាំងលក់រថយន្តរងការខូចខាត រថយន្តចំនួន ០៣ គ្រឿង ។មូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ដោយមានកិច្ចអន្តរាគមន៍ពី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ សហការជាមួយ នគរបាលការិយាល័យនគរបាលពន្លត់ បង្ការនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានពន្លត់ឱ្យរលត់វិញ នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦ គ្រឿង ដោយឡែកក្នុងហេតុការណ៍ខាងលើនេះ ពុំបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ឬរងរបួសដល់មនុស្សណាម្នាក់ឡើយ៕