គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគ្គីភ័យឆាតឆេះផ្ទះវីងវេប្រាក់ ដកប្រាក់ មួយកន្លែង ក្នុងខណ្ឌច្បារអំពៅរងការខូចខាតទាំងស្រុង"

ភ្នំពេញ ៖  កាលពីយប់ ថ្ងៃ ទី៦ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងចូលវត្តឬស្សីស្រស់ ក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានករណីអគ្គីភ័យមួយបានកើតឡើង មុនពេលកើតហេតុ គេឃេីញមានផ្សែងហុយចេញពីក្នុងផ្ទះកេីតហេតុ រួចដេីរទៅមេីលទេីបដឹងថាមានភ្លេីងឆេះពីខាងក្នុង ភ្លាមនោះពលរដ្ឋក៏គោះទ្វាហៅម្ចាស់ផ្ទះឱ្យភ្ញាក់ និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានឱ្យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ករណីអគ្គិភ័យនេះ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបង្ការ សង្គ្រោះអគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យជាប្រញាប់ដេីម្បីមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ព្រមទាំងសហការជាមួយបងប្អូនប្រជាពលរដ្ឋ គាស់ទ្វាផ្ទះបាញ់ទឹកយ៉ាងញាប់ដៃ ញាប់ជេីង និងយករថយន្ត ម៉ូតូ កង់ ព្រមទាំងសម្ភារៈលក់ចាប់ហួយចេញពីក្នុងផ្ទះ ដែលកំពុងតែឆេះមកក្រៅ  ក្នុងរយៈពេលជិត១ម៉ោង អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញក៏បានបាញ់ទឹកឱ្យវារលត់ទៅវិញជាស្ថាពរ ។

ក្នុងហេតុការណ៍ករណីអគ្គិភ័យនេះ បានបណ្តាលឱ្យខូចខាតរថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង និងកង់១គ្រឿង ព្រមទាំងសម្ភារ:លក់ចាប់ហួយមួយចំនួនធំ តែមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ។

Previous Post Next Post