គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវ និងកាំភ្លើងខ្លី បានធ្វើសកម្មភាព បាញ់ទៅលើយុវជនមួយក្រុមទៀត កំពុងអង្គុយលេងរួចក៏ជិះរត់គេចខ្លួនបាត់ស្រមោល"

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចបុរីកីឡាអគារទី៨ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាមានក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវ និងកាំភ្លើងខ្លី បានធ្វើសកម្មភាព បាញ់ទៅលើយុវជនមួយក្រុមទៀត កំពុងអង្គុយលេងរួចក៏ជិះរត់គេចខ្លួនបាត់ស្រមោល។


យោងតាមសម្តីយុវជនម្នាក់ ពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នាជិត១០នាក់ បានកំពុងអង្គុយនិយាយគ្នាលេងនៅចំណុចកើតហេតុ លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ៤គ្រឿង នៅក្នុងដៃមានប្រដាប់ដោយដាវ រួចបានជិះមកឈប់ចុះត្រង់ចំណុចកើតហេតុ ហើយក្មេងស្ទាវទាំងនោះ ក៏បានរត់សំដៅទៅពួកគេ (ខាងជនរងគ្រោះ) ដែលកំពុងអង្គុយលេង ធ្វើឲ្យពួកគេភ័យស្លន់ស្លោ ក៏នាំគ្នារត់យករួចខ្លួនតែម្តង ខណៈពេលនោះដែរ ក៏មានក្មេងស្ទាវម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ បានដកកាំភ្លើងខ្លីមួយដើម រួចបាញ់មួយគ្រាប់សំដៅទៅលើក្រុមពួកគេ (យុវជនដែលអង្គុយលេង) តែមិនត្រូវ ហើយខ្មាន់កាំភ្លើង ក៏បានស្រែកដាក់ពួកគេថា ពួកហែងព្រហើនណាស់ ពួកហែង  រួចក៏បានឡើងជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្ដង។


យុវជនម្នាក់ បានឲ្យដឹងដែរថា ពួកគេមិនដែលមានរឿង ឬស្គាល់ក្រុមក្មេងស្ទាវទាំងនោះពីមុនមកទល់តែសោះ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ និងបានពិនិត្យរកឃើញសំបកគ្រាប់មួយគ្រាប់ដែលខ្មាន់កាំភ្លើង បានបន្សល់ទុកនៅកន្លែងកើតហេតុ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានប្រមូលវត្ថុតាង ទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្មាន់កាំភ្លើងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Previous Post Next Post