គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិតជាខ្លាំងមែនទាញកាំបិតធំដេញកាប់គេទាំងយប់ នៅភូមិដំណាក់ធំទី១ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ បន្ទាប់ពីធ្វើសកម្មភាពមិនទាន់បាន១២ម៉ោងផង"

ភ្នំពេញ៖ ក្រុមលេងអ្នកកាំបិតធំ ភូមិដំណាក់ធំទី១ មានគ្នាចំនួន៣នាក់ត្រូវសមត្ថកិច្ចក្របួចបានហើយ បន្ទាប់ពីធ្វើសកម្មភាព យ៉ាងកោងកាចវាយទៅលើគូរទំនាស់យ៉ាងអាណាធិបតេយ្យ ប្រដាប់ដោយដំបង កាវ និងកាំបិតធំ ដែលធ្លាប់ឃើញតែគេប្រើ ក្នុងរឿងសាមកុក និងចិនហុងកុង ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង ៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការឈ្លោះប្រកែកគ្នារវាងជនសង្ស័យមួយក្រុមមានគ្នា៣នាក់ មានដាវ ដំបងនិងកាំបិតធំ បានធ្វើសកម្មភាពវាយ គំរាមទៅលើ ជនរងគ្រោះ មានស្រី មានប្រុសជាច្រើននាក់ ។

បន្ទាប់ពីរទទួលបានព័ត៌មានពីកាមេរ៉ាសុវត្ថិភាព ដែលមានការបង្ហោះចែកចាយលើបណ្ដាញសង្គមរួចមក ដឹកនាំដោយផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈភិបាលខណ្ឌមានជ័យ រួមទាំងលោក អ៊ុក បូនីន
អធិការខណ្ឌមានជ័យ ចុះទៅដល់ចំណុចទីតាំងកែបហេតុនិងស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពទាំងបីនាក់នោះបានភ្លាមៗផងដែរ។

ជនសង្ស័យទាំង៣នាក់រួមមាន÷ទី០១ ឈ្មោះ ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ២១ឆ្នាំ  ទី២ ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤ និង ទី៣ឈ្មោះ ម៉េង សុខ ហេង ភេទប្រុស អាយុ១៥ ជនសង្ស័យទាំងស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចតាមបញ្ចូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការសាកសួរនាំ និងអនុវត្តតាមនិតិវិធីច្បាប់ ៕

Previous Post Next Post