គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើករថយន្តធ្លាក់ចូលទឹកស្រះ រីឯ៣នាក់ទៀតបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល"

ភ្នំពេញ ៖  បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើករថយន្តធ្លាក់ចូលទឹកស្រះ រីឯ៣នាក់ទៀតបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល រួចនាំគ្នាគេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិកៅ ក្នុងឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល។

សពជនរងគ្រោះខាងលើមានឈ្មោះ ស៊ុន រដ្ឋា ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តរងគ្រោះម៉ាកឡិចស៊ីស RX 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2G-5128 ជិះគ្នាចំនួន៤នាក់ ដោយបើកបរតាមផ្លូវលំចេញពីអាហារដ្ឋាន (ព្រះច័ន្ទរះ) ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចស្រះទឹក ក៏បានរេចង្កូតទៅផ្នែកខាងឆ្វេង ហើយក៏ជ្រុលបុកដើមកាស្យា បណ្ដាលអោយខ្ទាតធ្លាក់ចូលស្រះទឹក ដែលមានជម្រៅជ្រៅតែម្តង ពេលក៏លឺសំឡេងស្រែកហៅអោយជួយៗផង ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើននៅជិតខាងឃើញហេតុការណ៍ ក៏នាំគ្នាចុះហែលទៅជួយសង្គ្រោះបានស្រី្តម្នាក់ និងបុរសចំនួន២នាក់ ឱ្យរួចផុតពីគ្រោះថ្នាក់ ចំណែកម្នាក់ទៀតបានលង់លិចបាត់ស្រមោល រកមិនឃើញឡើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ និងទាក់ទងរាយការណ៍ទៅផ្នែកជំនាញអង្គភាព៩១១ភ្លាមៗ ចំណែកជនរងគ្រោះទាំង៣នាក់ដែលរួចផុតពីគ្រោះថ្នាក់នោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលចេញពីកន្លែងហេតុ ដោយមិនបាននៅបំភ្លឺនៅហេតុការណ៍ខាងលើនោះទេ។

បន្ទាប់មកទើបខាងសង្គ្រោះ៩១១ ចុះទៅមុជទឹករុករក ក៏ឃើញសពជនរងគ្រោះនៅវេលាម៉ោង២ជាងរំលងអធ្រាត្រ ដោយប្រើរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ហើយក៏ស្រង់ស.ពជនរងគ្រោះមកដាក់លើគោក និងបានធ្វើការឆែកឆេរ ក៏រកឃើញអត្តសញ្ញាណប័ណ្ណជាប់ខ្លួនស.ពជនរងគ្រោះ និងលុយមួយចំនួនផងដែរ បន្ទាប់មកសមត្ថកិច្ចផ្នែកជំនាញយកទៅរក្សាទុក ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រជាពលរដ្ឋមួយចំនួនទៀតបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះបើកចេញពីកន្លែងភោជនីយដ្ឋាន «ព្រះច័ន្ទរះ» ហើយក៏ជួបគ្រោះថ្នាក់តែម្ដងទៅ 

Previous Post Next Post