គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រៅពីការងារការពារជាតិ-លោកវរៈសេនីយ៍ត្រី ម៉ែន មូលី វរសេនាតូចថ្មើរជើងលេខ៥៣៣​គ្រប់រូបតែងតែហ្វឹកហ្វឺនរៀនសូត្រជាប្រចាំដើម្បីពង្រឹងសមត្ថភាព ការពារជាតិ.

កាលពីព្រឹក ថ្ងៃ ចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ បានដឹកនាំ នាយទាហាន អញ្ជើញចុះសាកសួរសុខទុក្ខសិក្ខាកាម វរសេនាតូចថ្មើរជើងលេខ៥៣៣ ដែរកំពុងធ្វើការហ្វឹកហ្វឺន វគ្គប្រឆាំងបាតុកម្ម និងក្បាច់គុណ កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ ដោយបាននាំយកនូវទឹកសុទ្ធចំនួន ៣៣០យួរ , មី ១១កេស , ភេសជ្ជៈ ១២កេស និងថវិកាសរុបចំនួន ២០០០០០៛(ពីរសែនរៀល)ប្រគល់ជូនសិក្ខាកាមផងដែរ.

ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ម៉ែន មូលី​ បានបញ្ជាក់ប្រាប់ថានេះគឺទឹកចិត្តរបស់លោកមេបញ្ជាការតាមបណ្តាលកងឯកភាពចំណុះវរសេនាតូចថ្មើរជើងលេខ៥៣៣ រួមផ្សំជាមួយសប្បុរជន អាជីវករ​រកស៊ី ជួយឧបត្ថម្ភដល់កងកម្លាំងដែរកំពុងហ្វឹកហ្វឺនរៀនសូត្រ.លោកមេបញ្ជាការ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវព្យាយាមរៀនសូត្រ និងនាំយកក្បាច់ កងយោធពលខេមរភូមិន្ទ ទៅផ្សព្វផ្សាយបន្ថែម ដល់យោធិនដែរមិនទាន់បានធ្វើការហ្វឹកហ្វឺន.

ជាចុងក្រោយ​លោកវរសេនីយ៍ត្រី បានចុះសួរសុខទុក្ខសិក្ខាកាម ទឹម ហ៊ាង ដែរកំពុងសម្រាកព្យាបាលជម្ងឺ​ក្នុងពេលហ្វឹកហ្វឺននិងបានជួយឧបត្ថម្ភថវិកា២៥០០០០៛(ពីររសែនប្រាំម៉ឺនរៀល)ផងដែរ៕កែសម្រួលអត្ថបទដោយលោក រិន សុវណ្ណចាងហ្វាង គេហទំព័រនិងកាសែតសន្តិភាពពិត.

Previous Post Next Post