កាលពីព្រឹក ថ្ងៃ ចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
![](http://www.santepheappit.com/wp-content/uploads/2022/11/Picsart_22-11-29_13-23-09-200-1024x562.jpg)
លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ បានដឹកនាំ នាយទាហាន អញ្ជើញចុះសាកសួរសុខទុក្ខសិក្ខាកាម វរសេនាតូចថ្មើរជើងលេខ៥៣៣ ដែរកំពុងធ្វើការហ្វឹកហ្វឺន វគ្គប្រឆាំងបាតុកម្ម និងក្បាច់គុណ កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ ដោយបាននាំយកនូវទឹកសុទ្ធចំនួន ៣៣០យួរ , មី ១១កេស , ភេសជ្ជៈ ១២កេស និងថវិកាសរុបចំនួន ២០០០០០៛(ពីរសែនរៀល)ប្រគល់ជូនសិក្ខាកាមផងដែរ.
![](http://www.santepheappit.com/wp-content/uploads/2022/11/IMG_20221129_134703_059-1024x682.jpg)
ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ម៉ែន មូលី បានបញ្ជាក់ប្រាប់ថានេះគឺទឹកចិត្តរបស់លោកមេបញ្ជាការតាមបណ្តាលកងឯកភាពចំណុះវរសេនាតូចថ្មើរជើងលេខ៥៣៣ រួមផ្សំជាមួយសប្បុរជន អាជីវកររកស៊ី ជួយឧបត្ថម្ភដល់កងកម្លាំងដែរកំពុងហ្វឹកហ្វឺនរៀនសូត្រ.លោកមេបញ្ជាការ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវព្យាយាមរៀនសូត្រ និងនាំយកក្បាច់ កងយោធពលខេមរភូមិន្ទ ទៅផ្សព្វផ្សាយបន្ថែម ដល់យោធិនដែរមិនទាន់បានធ្វើការហ្វឹកហ្វឺន.
![](http://www.santepheappit.com/wp-content/uploads/2022/11/Picsart_22-11-29_13-09-33-664-1024x562.jpg)
ជាចុងក្រោយលោកវរសេនីយ៍ត្រី បានចុះសួរសុខទុក្ខសិក្ខាកាម ទឹម ហ៊ាង ដែរកំពុងសម្រាកព្យាបាលជម្ងឺក្នុងពេលហ្វឹកហ្វឺននិងបានជួយឧបត្ថម្ភថវិកា២៥០០០០៛(ពីររសែនប្រាំម៉ឺនរៀល)ផងដែរ៕កែសម្រួលអត្ថបទដោយលោក រិន សុវណ្ណចាងហ្វាង គេហទំព័រនិងកាសែតសន្តិភាពពិត.
![](http://www.santepheappit.com/wp-content/uploads/2022/11/Picsart_22-11-29_12-44-45-088-1024x844.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/11/Picsart_22-11-29_13-06-29-676-1024x562.jpg)