ភ្នំពេញ៖បុរសម្នាក់ដែលគេអះអាងថាមានវិបត្តិអ្វីមួយបានលោតសម្លាប់ខ្លួនពីលើដំបូលជាន់ទី១២នៃអគារខុនដូដឺប្លឹសមេគង្គរ៉េស៊ីដិនបណ្តាលអោយស្លាប់បាត់បង់ជីវីត។
![](http://www.santepheappit.com/wp-content/uploads/2022/11/IMG_20221122_164317_583-768x1024.jpg)
ការធ្វើអត្តឃាតនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង៥៨នាទីព្រឹកថ្ងៃទី២២ខែវិឆ្ឆិកា ឆ្នាំ២០២២ នៅចំណុចទីតាំងខុនដូរដែលស្ថិតនៅ ភូមិ ៣ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
![](http://www.santepheappit.com/wp-content/uploads/2022/11/IMG_20221122_164358_030-1024x768.jpg)
បុរសដែលគិតខ្លី ឈ្មោះ ឡា គឹមសុង អាយុ ៤៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥២២ជាន់ទី៥ នៃអគារខុនដូរខាងលើ និងមានអាសយដ្ឋាន ផ្ទះលេខ ១៤៣ផ្លូវលេខ ៨០ ភូមិ ២១សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែង កើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឮសូរសម្លេង ធ្លាក់នៅក្នុងស្មៅចំហៀងខាងជើង នៃអគារ ខុនដូរ ហើយ អ្នកក្បែរខាងបានអើតមើលពីបន្ទប់ស្នាក់នៅមកក្រោមក៍ឃើញសពបុរសម្នាក់លោតសម្លាប់ខ្លួន ។ភ្លាមក៍បានប្រាប់សន្តិសុខ នាំគ្នា ទៅជួយលើកប្រុងយកទៅសង្គ្រោះតែស្លាប់បាត់ទៅហើយ ។
![](http://www.santepheappit.com/wp-content/uploads/2022/11/IMG_20221122_164230_375-1024x768.jpg)
បេីតាមកាំមេរ៉ាសុវត្តិភាព បានអោយដឹងថា បុរសរូបនោះបានចាក់សោបន្ទប់ រូចឡើងទៅលើដំបូងជាន់ទី១២ដោះស្បែកជើង លោតសម្លាប់ខ្លួន ហើយធ្លាក់ចូលទៅដីទំនាបក្បែរអាគារស្លាប់បាត់បង់ជីវីត ។ គេពុំដឹងថា បុរសរូបនោះមានវិត្តិអ្វីនោះទេបានជាគិតខ្លីដោយលោតសម្លាប់ខ្លួនបែបនេះ។
![](http://www.santepheappit.com/wp-content/uploads/2022/11/IMG_20221122_164216_811-1024x576.jpg)
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វាសហការជាមួយនឹងកម្លាំងសមត្ថកិច្ចជំនាញចក្ខុនិងកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះធ្វើការឡើងព័ទ្ធត្រួតពិនិត្យទៅលើសពបានបញ្ជាក់ប្រាប់ថាសពពិតជាស្លាប់ដោយសារការលោតសម្លាប់ខ្លួននិងបានធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
![](http://www.santepheappit.com/wp-content/uploads/2022/11/Picsart_22-11-22_16-48-22-236-1024x768.jpg)