ភ្នំពេញ៖ បុរសម្នាក់សង្ស័យបេីករថយន្តក្នុងស្ថានភាពងងុយដេក ងោកមួយភាំងក៏ជ្រុលជាន់ហ្គ៊ែរថយន្តបន្ថែម បណ្តាលឲ្យរថយន្តស្ទុះទៅមុខយ៉ាងលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវជាបន្តបន្ទាប់ បណ្តាលឲ្យខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តបង្កដាច់កាឡេកង់ ទៅមុខលែងរួច រីឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរបានកេីតឡេីងកាលពីវេលាម៉ោង១១:១៥នាទីថ្ងៃត្រង់ ត្រូវនិងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវលេខ២៧៣(ផ្លូវទំនប់៧០) ទល់មុខការ៉ាសលក់រថយន្ត យីហោ ជូ សុផល សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋដែរឃេីញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុគាត់ឃេីញរថយន្តបង្កខាងលើម៉ាកTacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BS-6225 បើកបរក្នុងល្បឿនល្មម ក្នុងទិសដៅពីលិច ទៅកើត ខណៈរថយន្ដធ្វើដំណើរ មកដល់ចំណុចកេីតហេតុ ស្រាប់តែរថយន្ត ស្ទុះទៅមុខយ៉ាងលឿន រ៉េចង្កូតបុករបាំងថ្មមួយកង់ រលំខូចខាត រួចបន្តទៅបុកផ្ទប់ របាំងថ្មបាំងម្ខាងទៀតបណ្តាលឲ្យ វៀចខូចខាតអស់ចំនួន២កង់បន្ថែមទៀត ទេីបរថយន្ដអស់ល្បឿនទៅមុខលែងរួច រងការខូចខាតខ្ទេចមួយកំណាត់ ដាច់កាឡេកង់ខាងស្តាំ និងផ្ទុះពោងសុវត្ថិភាព តែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កឲ្យមានមនុស្សរងរបួសឡើយ ។
បន្ទាប់ពីបង្កហេតុហើយ តៃកុងរថយន្តបានចេញមកសុំទោសដល់ប្រជាពលរដ្ឋដែររស់នៅក្បែរកន្លែងកេីតហេតុ និង បានប្រាប់មូលហេតុថាគាត់ ងងុយដេក ងោកមួយភាំង ជ្រុលហ្គ៊ែររថយន្ត ទេីបបង្កជា គ្រោះថ្នាក់នេះកេីតឡេីង និយាយចប់ រួចគេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វេីរកាវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕