គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សង្ស័យបេីក​រថយន្ត​ក្នុង​ស្ថាន​ភាព​ងងុយ​ដេក ងោក​មួយ​ភាំង រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូចខាត​អស់​ចំនួន​៣កង់​"

ភ្នំពេញ​៖​ បុរស​ម្នាក់​សង្ស័យបេីក​រថយន្ត​ក្នុង​ស្ថាន​ភាព​ងងុយដេក​  ងោក​មួយ​ភាំង​ក៏​ជ្រុល​ជាន់​ហ្គ៊ែរថយន្ត​បន្ថែម  បណ្តាល​ឲ្យ​រថយន្ត​ស្ទុះ​ទៅ​មុខ​យ៉ាង​លឿន​ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ជាបន្តបន្ទាប់​ បណ្តាល​ឲ្យ​ខូចខាត​អស់​ចំនួន​៣កង់​ ចំណែក​រថយន្ត​បង្កដាច់កាឡេកង់​ ទៅ​មុខ​លែង​រួច​ រីឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡេីង​កាល​ពី​វេលាម៉ោង​១១:១៥នាទី​ថ្ងៃ​ត្រង់​  ត្រូវ​និង​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៣​(ផ្លូវ​ទំនប់៧០)​ ទល់មុខ​ការ៉ាស​លក់​រថយន្ត​ យីហោ​ ជូ​ សុផល​ សង្កាត់​បឹងកក់​១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។
ប្រភព​ពី​ប្រជាពលរដ្ឋ​ដែរ​ឃេីញ​ហេតុការណ៍​ផ្ទាល់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​កេីត​ហេតុ​គាត់​ឃេីញ​រថយន្ត​បង្ក​ខាងលើម៉ាក​Tacoma ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BS-6225​ បើកបរក្នុងល្បឿនល្មម ក្នុងទិសដៅពីលិច ទៅកើត ខណៈ​រថយន្ដ​ធ្វើ​ដំណើរ​ មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​រថយន្ត​ ស្ទុះ​ទៅ​មុខ​យ៉ាង​លឿន​ រ៉េ​ចង្កូត​បុក​របាំង​ថ្ម​មួយ​កង់​ រលំ​ខូចខាត​ រួច​បន្ត​ទៅ​បុក​ផ្ទប់​ របាំង​ថ្ម​បាំង​ម្ខាងទៀត​បណ្តាល​ឲ្យ​ វៀច​ខូចខាត​អស់​ចំនួន​២កង់​បន្ថែម​ទៀត​ ទេីប​រថយន្ដ​អស់​ល្បឿនទៅមុខ​លែង​រួច​ រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ ដាច់​កាឡេ​កង់​ខាង​ស្តាំ​ និង​ផ្ទុះ​ពោង​សុវត្ថិភាព​ តែសំណាង​ល្អ​ក្នុង​ហេតុការណ៍​នោះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ​ ។

បន្ទាប់​ពី​បង្កហេតុ​ហើយ តៃកុង​រថយន្តបាន​ចេញ​មកសុំទោស​ដល់​ប្រជាពលរដ្ឋ​ដែរ​រស់​នៅ​ក្បែរកន្លែងកេីតហេតុ​ និង​ បាន​ប្រាប់​មូលហេតុ​ថា​គាត់​ ងងុយ​ដេក​ ងោក​មួយ​ភាំង​ ជ្រុល​ហ្គ៊ែរ​រថយន្ត​  ទេីប​បង្ក​ជា​ គ្រោះថ្នាក់​នេះ​កេីត​ឡេីង​ និយាយ​ចប់​ រួច​គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កេីត​ហេតុ​ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វេីរកាវាស់វែង​ និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​រាជធានី​ភ្នំពេញ​ រង​ចាំ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​ដោះស្រាយ​នៅ​ពេលក្រោយ​ ៕

Previous Post Next Post