គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសវ័យជាង៤០ឆ្នាំ ដែលជាម្ចាស់រថយន្ត 570 បាញ់សម្លាប់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យត្រូវបានឃាត់ខ្នូនហើយ….

ភ្នំពេញ÷បុរសម្នាក់ដែលជាខ្មាំងកាំភ្លើងត្រូវបានកម្លាំងសមត្ថកិច្ច​ជំនាញព្រហ្មទណ្ឌ​សហការជាមួយនឹងកម្លាំងមូលដ្ឋាន ខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឡោមព័ទ្ធផ្ទះជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យក៏បានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក។

យោងតាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្ត lexus570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់​នោះបានឲ្យដឹងថា​ខ្លួនកំពុងតែ​ជិះរថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូ។មកប៉ះជាមួយនឹងរថយន្តរបស់គាត់ ហើយមិនឈប់ព្យាយាម​គេច បន្ថែមទៀតក៏ឮសំឡេង​ស្រែកមកថាចោរៗ ផងនោះ បានដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តបាញ់ ពីក្រោយបណ្ដាលឲ្យស្លាប់តែម្ដង។

បច្ចុប្បន្នបុរសជាជនដៃដល់មានឈ្មោះ សៅ សុខុន ភេទប្រុសអាយុ ៤១ ឆ្នាំ មានទីលំនៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ភ្នំពេញ ជិះរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-7799ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំនិងកសាង​សំណុំរឿងចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរនៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ យុវជនម្នាក់ដែលគេសង្ស័យ​ថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណា បានព្យាយាមជិះគេចខ្លួន ស្រាប់តែមានបុរសម្នាក់​កំពុងតែជិះរថយន្តម៉ាក​លុចស៊ីស ៥៧០ បានដកកាំភ្លើងបាញ់ទៅលើយុវជនដែលគេសង្ស័យ ជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅម្ដុំ សាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវ២គ្រាប់ចំខ្នងធ្លាយមកទ្រូងដួលស្លាប់នៅលើចិញ្ចើមផ្លូវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែល្បាតនិងច្បាមមុខសញ្ញាគាស់ផ្ទះ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យ០២ នាក់ជិះម៉ូតូពីរគ្រឿង ដោយម្នាក់ជា​ម៉ូតូម៉ាកសង់ឌ្រីម និងម្នាក់ទៀតដែលជាជនរងគ្រោះបានស្លាប់គឺជិះម៉ូតូម៉ាកស្គុបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JG ៤៧២៩ ត្រូវបានជនស៊ីវិលម្នាក់ដែលកំពុងតែជិះរថយន្តម៉ាកលុចស៊ីស 570 kuro ពណ៌ខ្មៅ បានដកកាំភ្លើងបាញ់​ទៅលើយុវជនដែល​ជាជនសង្ស័យជិះម៉ូតូម៉ាកស្កូបពី ពីក្រោយខ្នងចំនួន០២គ្រាប់ បានឲ្យដួលម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការកុសល្យវិច្ច័យរួចត្រូវបានយកទៅតម្កល់នៅវត្ត ទឹកថ្លា ប្រគល់ជូនសាច់ញាតិ​មកទទួលធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post