“សូមបងប្អូនយើងមេត្តាយោកយល់ឲ្យខ្ញុំផង។ដោយសារមេឃភ្លៀងខ្លាំងរហូតដលជាង៨០mmហើយរយះពេលវែងនិងដាច់ភ្លើងពេញ១យប់ស្ថានីយ៏បូមទឹកព្រែករាំងពុំអាចដំណើរបាន។ខ្ញុំបានស្នើសុំឲ្យខាងEDCបើកភ្លើងវិញទើបតែម៉ោង៩.២២នាទីនេះភ្លើងចាប់ផ្តើមមានម៉ូទ័រប្រាំគ្រឿងបានដំណើរការឡើងវិញ។រយះ៣ម៉ោងទៀតទឹកស្រកធម្មតាឡើងវិញហើយ។ សូមអរគុណ”
ខ្ញុំបាទ០៩ មហាគ្រួសារតាខ្មៅសុំគោរពអរគុណលោកប្រធានមន្ទីរ ដែលតែងតែយកចិត្តទុកដាក់និងប្រតិកម្មជួយដោះស្រាយជូនបងប្អូនយើង និងសូមគោរពអធ្យាស្រ័យបងប្អូនអ្នកក្រុងតាខ្មៅយើង ដែលមានការលិចទឹកដោយជំនន់ទឹកភ្លៀង សុំយល់យោគដោយអនុគ្រោះ ដោយសារដាច់ចរន្តអគ្គិសនីដែលធ្វើអោយមានការយីតយ៉ាវក្នុងការប៉ូមទឹកដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងចេញពីក្រុងតាខ្មៅ។ សូមគោរពអរគុណបងៗក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាដែលខិតខំជួលជុលដោយការទទួលខុសត្រូវខ្ពស់។
Tags:
បរិស្ថាន