គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលសារបកស្រាយនិងសុំអធ្យាស្រ័យអភ័យទោសពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ចំពោះបងប្អូនអ្នកក្រុងតាខ្មៅដែលទទួលរងការលិចពីជំនន់ទឹកភ្លៀង

“សូមបងប្អូនយើងមេត្តាយោកយល់ឲ្យខ្ញុំផង។ដោយសារមេឃភ្លៀងខ្លាំងរហូតដលជាង៨០mmហើយរយះពេលវែងនិងដាច់ភ្លើងពេញ១យប់ស្ថានីយ៏បូមទឹកព្រែករាំងពុំអាចដំណើរបាន។ខ្ញុំបានស្នើសុំឲ្យខាងEDCបើកភ្លើងវិញទើបតែម៉ោង៩.២២នាទីនេះភ្លើងចាប់ផ្តើមមានម៉ូទ័រប្រាំគ្រឿងបានដំណើរការឡើងវិញ។រយះ៣ម៉ោងទៀតទឹកស្រកធម្មតាឡើងវិញហើយ។ សូមអរគុណ”
ខ្ញុំបាទ០៩ មហាគ្រួសារតាខ្មៅសុំគោរពអរគុណលោកប្រធានមន្ទីរ ដែលតែងតែយកចិត្តទុកដាក់និងប្រតិកម្មជួយដោះស្រាយជូនបងប្អូនយើង និងសូមគោរពអធ្យាស្រ័យបងប្អូនអ្នកក្រុងតាខ្មៅយើង ដែលមានការលិចទឹកដោយជំនន់ទឹកភ្លៀង សុំយល់យោគដោយអនុគ្រោះ ដោយសារដាច់ចរន្តអគ្គិសនីដែលធ្វើអោយមានការយីតយ៉ាវក្នុងការប៉ូមទឹកដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងចេញពីក្រុងតាខ្មៅ។ សូមគោរពអរគុណបងៗក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាដែលខិតខំជួលជុលដោយការទទួលខុសត្រូវខ្ពស់។

Previous Post Next Post