គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទីតាំងបើកណេតចាក់បាល់និងបៀរការ៉ាតនិងល្បែងផ្សេងៗដុះស្លែរមួយកន្លែងនៅផ្លូវលេខ៤៦៦ក្នុងសង្កាត់បឹងត្របែកបែរជាលោក យិន សាន អធិការខណ្ឌចំការមន មិនមានវិធាកការបង្ក្រាប!!!

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី.២៥.ខែ.កក្កដា.២០២២

ប្រជាពរដ្ឋជាច្រើនកំពុងរិះគន់ថាខណ្ឌចំការមនសម្បូរទៅដោយល្បែងសុីសងជាក់ស្តែងទីតាំងបើកណេតនិង{ចាក់បាល់បៀរការ៉ាត}មួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយជាកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌចំការមនមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អំពើចោរកម្មផ្សេងៗកើតចេញពីល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់។

ជុំវិញល្បែងស៊ីសងបង្កអាហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើតើលោក យិន សាន អធិការខណ្ឌចំការមន តើគួរយកចិត្តទុកដាក់ក្នុងការបង្ក្រាបដែររឺទេ??រឺនៅបណ្តោយអោយមានការបើកលេងល្បែងសុីសងបន្តទៀតដោយមិនខ្វះពីសុខទុកនិងសុវត្តិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលយប់។រឺក៏ប្រហែលជាឆ្នាំបាយនិងមានការឃុបឃិតបើកភ្លើងខៀវគ្នាជាប្រពន្ធ័ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក ថេង សុថល អភិបាលខណ្ឌចំការមនគួរតែភ្ញាក់ពីដំណេក ចាត់មន្ត្រីជំនាញវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើផងដើម្បីរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ!!!

ក្រុមការងាអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់មោ៉ងធ្វើការ។

Previous Post Next Post