គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វរសេនីយ៍ឯក ជួប មេត្តា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥៣មានប្រសាសន៍ថា កងទ័ព ត្រូវតែមានសមត្ថភាព មានវិន័យនឹងភាពថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់នូវសង្រ្គាមចិត្តសាស្ត្រ និងទប់ស្កាត់នូវបដិវត្តន៍ពណ៌គ្រប់ប្រភេទ.

កងទ័ព ត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់នូវសង្រ្គាមចិត្តសាស្ត្រ និងទប់ស្កាត់នូវបដិវត្តន៍ពណ៌គ្រប់ប្រភេទ.

វរសេនីយ៍ឯក ជួប មេត្តា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥៣ ទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រកងពល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងក្នុងពិធីផ្សព្វផ្សាយផែនការណែនាំការងារចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ នៅវរសេនាតូចថ្មើរជើងលេខ៥៣៣ ថា ការងារអប់រំចិត្តសាស្ត្រមានសារៈសំខាន់ណាស់ គឺធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហានមានសមត្ថភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការដឹកនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន និងស័ក្តិសមជាកម្លាំងឆ្អឹងខ្នងរបស់ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិ។

លោកបន្តថា ដូច្នេះយើងត្រូវផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយដល់យោធិន ដោយការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព។ ប្រសិនបើយោធិនទាំងអស់មានចំណេះដឹងទូទៅកាន់ច្រើន នឹងមិនងាយចាញ់ការឃោសនាពួកអគតិបានឡើយ

លោកមេបញ្ជាការរងកងពល ក៏បានបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម យោធិនត្រូវតែប្រកាន់ខ្ជាប់គោលជំហរស្មោះត្រង់នឹងរាជរដ្ឋាភិបាល ហើយទប់ស្កាត់ឲ្យបានចលនាបដិវត្តន៍ពណ៌ និងសង្គ្រាមចិត្តសាស្ត្រ៕

Previous Post Next Post