គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សៀលថ្ងៃ​ទី២១ ខែកក្កដា ២០២២ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំការងារត្រួតពិនិត្យត្រៀមរៀបចំពិធីសម្ពោធអគារសិក្សា​ បឋមសិក្សា​ ហ៊ុន​ សែន​ ថ្នល់ទទឹង​ និងសាលារៀនខ្មែរចិន​ ចេង​ ម៉េង​ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២.

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខ្មែរចិន ចេង ម៉េង។ កិច្ចប្រជុំនេះដែរមានការចូលរួម​ពី អាជ្ញាធរស្រុក មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កងកម្លាំង និងតំណាងសមាគមខ្មែរ-ចិន ក្នុងការត្រួតពិនិត្យ ចាត់ចែងទីកន្លែងពិធី និងការងារ​សន្ដិសុខសណ្ដាប់ធ្នាប់​ ការងារសុខាភិបាល​ អនាម័យបរិស្ថាន​ និងការងារពាក់ព័ន្ធផ្សេងៗ ។

ក្នុងកិច្ចប្រជុំ បានពិនិត្យទីកន្លែងដែលត្រូវរៀបចំពិធី ដោយបានណែនាំរៀបចំកែលម្អបរិស្ថាន ទីតាំងពិធី អាគារត្រូវសម្ភោធ បរិស្ថាននៅសាលារៀនបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងសារៀនខ្មែរចិន ចេង ម៉េង។ បានធ្វើការពិនិត្យលើផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់បានរៀបចំ និងបានណែនាំឲ្យមានទំនាក់ទំនងកិច្ចសហការជាមួយ រដ្ឋបាលស្រុកខណ្ឌនៃខេត្ត រាជធានីជាប់ព្រំប្រទល់ទីតាំងដែលត្រូវកាត់ខ្សែបូ ទីកន្លែងដាំកូនឈើ ការងារសម្របសម្រូលមហាជនប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួម ព្រមទាំងកិច្ចការងារផ្សេងៗមួយចំនួនទៀត សំដៅត្រៀមលក្ខណៈ ឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំជារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។

Previous Post Next Post