ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខ្មែរចិន ចេង ម៉េង។ កិច្ចប្រជុំនេះដែរមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កងកម្លាំង និងតំណាងសមាគមខ្មែរ-ចិន ក្នុងការត្រួតពិនិត្យ ចាត់ចែងទីកន្លែងពិធី និងការងារសន្ដិសុខសណ្ដាប់ធ្នាប់ ការងារសុខាភិបាល អនាម័យបរិស្ថាន និងការងារពាក់ព័ន្ធផ្សេងៗ ។
ក្នុងកិច្ចប្រជុំ បានពិនិត្យទីកន្លែងដែលត្រូវរៀបចំពិធី ដោយបានណែនាំរៀបចំកែលម្អបរិស្ថាន ទីតាំងពិធី អាគារត្រូវសម្ភោធ បរិស្ថាននៅសាលារៀនបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងសារៀនខ្មែរចិន ចេង ម៉េង។ បានធ្វើការពិនិត្យលើផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់បានរៀបចំ និងបានណែនាំឲ្យមានទំនាក់ទំនងកិច្ចសហការជាមួយ រដ្ឋបាលស្រុកខណ្ឌនៃខេត្ត រាជធានីជាប់ព្រំប្រទល់ទីតាំងដែលត្រូវកាត់ខ្សែបូ ទីកន្លែងដាំកូនឈើ ការងារសម្របសម្រូលមហាជនប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួម ព្រមទាំងកិច្ចការងារផ្សេងៗមួយចំនួនទៀត សំដៅត្រៀមលក្ខណៈ ឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំជារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។
![](http://www.santepheappit.com/wp-content/uploads/2022/07/FB_IMG_1658409129079.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/FB_IMG_1658409152944.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/Screenshot_2022-07-21-20-14-21-30_99c04817c0de5652397fc8b56c3b3817.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/Screenshot_2022-07-21-20-13-28-68_99c04817c0de5652397fc8b56c3b3817.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/Screenshot_2022-07-21-16-00-26-97_a23b203fd3aafc6dcb84e438dda678b6-1.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/IMG_20220720_155353_357-1.png)