គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ប្រព្រឹត្តអំពើ ដ៏ស្មោកគ្រោកចាប់រំ.លោ.ភ.កូនស្រីចុង..!!!

ខេត្តក្រចេះ ៖ យុវតីវ័យក្មេង អាយុទើបតែ១៧ឆ្នាំម្នាក់ បានរត់ទៅប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ដោយបានអះអាងថា ឱពុកចុងរបស់ខ្លួន ដែលជាមន្រ្តីយោធា បានចាប់រំ.លោ.ភរូបនាង ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងក្រចេះ បានចាប់ឃាត់ខ្លួនបុរសជា ឪពុកចុង និងជាមន្ត្រីយោធារូបនោះហើយ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីកុមារីរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងក្រចេះ បានចុះទៅឃាត់ខ្លួន ជនសង្ស័យភ្លាមៗដែលមាន ឈ្មោះ សំ ហេង អាយុ៥០ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលជាមន្រ្តីយោធានៅការិយាល័យទី២ នៃកងទ័ពជើងគោកកុមារីដែលត្រូវបុរសជាឪពុកចុងចាប់រំ.លោ.ភមានអាយុ១៧ឆ្នាំ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យ ជាមន្រ្ដីយោធាជាន់ខ្ពស់ម្នាក់នៅការិយាល័យទី២ នៃកងទ័ពជើងគោក និងជាមនុស្សមានមុខមាត់ក្នុងសង្គម ពិសេសនៅក្នុងក្រុងក្រចេះនេះ គឺមានគេស្គាល់ច្រើន ប៉ុន្តែបែរជាមកប្រព្រឹត្តរឿងដែលសង្គមស្អប់ខ្ពើមបែបនេះទៅវិញ ទោះយ៉ាងណា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់់៕

Previous Post Next Post