ក្រុងអរិយក្សត្រ:មហាជនបានលើកឡើងថា បច្ចុប្បន្ននេះ ទីតាំងល្បែងស៊ីសង មួយកន្លែង ស្ថិតនៅ ទីតាំងភូមិព្រែកក្របៅ សង្កាត់
ព្រែកអំពិលក្រុងក្រុងអរិយក្សត្រចំណុច ក្រោយផ្ទះវីឡាលក់ថ្នាំពេទ្យជាប់ផ្សារព្រែកក្របៅរចូលតាមផ្លូវចំហៀងផ្ទះវីឡាទៅក្រោយផ្ទះលក់ហ្វេបាយទាវនិងបើកល្បែងជល់មាន់និងឆ្នោតឡូតូតាមអនឡាញ.!
កំពុងបើកដំណើរការ យ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ច បន្តិចសោះឡើយ? ទំនងជាទីតាំងខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកវរៈសេនីយ៍ទោ រស់ បាលីន អធិការក្រុងអរិយក្សត្រ ផងក៌មិនដឹង ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារ របស់រាជរដ្ឋាភិបាល
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ? ។សូមជម្រាបថា.?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។
ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមាន់ជល់ខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន.? ដោយទីតាំងល្បែងស៊ីសងឆ្នោតឡូតូនិងមាន់អនឡាញខាងលើនេះអាចទំនងជាឆ្នាំងបាយរបស់លោកអធិការក្រុងក្សត្រ ដូចការលើកឡើងរបស់មហាជន ថាសមត្ថកិច្ច ក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
មហាជនបានសំណូមពរដល់ឯកឧត្តម ឈឿន សុខចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល ជាពិសេស ឯកឧត្តម គង់សោភ័ណ្ឌមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។