គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ចាប់បានហើយ! ខ្មាន់កាំភ្លើងបា.ញ់សម្លាប់សង្សារជាគ្រូពេទ្យ ដល់ក្នុងបន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី

 


ខេត្តមណ្ឌលគិរី ៖ ត្រឹម​រយៈពេល​៦​ម៉ោង​ សមត្ថកិច្ច​ស្រុក​អូរ​រាំង​ បាន​បំបែកសំណុំរឿង​ឃាតកម្ម​មួយ​ដែល​បាន​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣ និង​២០​នាទី នៅ​ចំណុច​ក្នុង​បន្ទប់ដេក ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។



សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ខាងលើ​នេះ ​មាន​ជន​រង​គ្រោះ​ចំនួន០២​នាក់ ១-ឈ្មោះ កែម កែវ​កន្និការ ភេទស្រី អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូពេទ្យ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិអណ្តូង​ក្រឡឹង ឃុំសែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​(​ស្លាប់​) ​។ ​២-ឈ្មោះ ជូ សា​ណា ភេទ​ស្រី អាយុ០៦ឆ្នាំ​ (​ត្រូវជា​កូន​សព​) ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ​(​រង​របួស​ត្រូវ​ដៃ​ខាងឆ្វេង​) ។



សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា ករណី​នេះ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ សុខា នុ​ត ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដោយ​ប្រើ​អាវុធ AK ៤៧ (១​ដើម​) បង់​ចំនួន​មួយ និង​គ្រាប់​ចំនួន០៦​គ្រាប់​។



យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ ២០២៤ វេលា​ម៉ោង​២៣​និង​២៩​នាទី ជន​ស្ស័​យ​ឈ្មោះ សុខា នុ​ត បាន​យក​កាំភ្លើង​AK 47មួយ​ដើម​ ដែល​រើស​បាន​ក្នុង​ព្រៃ ដើរទៅ​រក​នារី​រង​គ្រោះ​នៅ​បុ​ស្តិ៍​សុខភាព​អណ្ដូង​ក្រឡឹង មុន​និង​ចេញ​ទៅ​រក​ឆ្លុះ​សត្វ​ក្នុង​ព្រៃ​។



ពេល​ទៅ​ដល់​ប៉ុស្តិ៍​សុខភាព​ដែល​នារី​រង​គ្រោះ​ត្រូវ​ប្រចាំការ​ជាមួយ​កូនស្រី កំពុង​ដេក​ក្នុង​បន្ទប់​ប៉ុស្តិ៍​សុខភាព​នោះ ជនសង្ស័យ​ទៅ​ដល់​ក៏​បាន​សួរនាំ​រឿង​បាយ​ហូប ហើយ​ក៏​ឈ្លោះប្រកែក​គ្នា​ (​ដោយ​អ្នក​ទាំង​ពីរ​ត្រូវជា​សង្សា​រនឹង​​គ្នា​)​ ។​



ការ​ឈ្លោះ​ទាល់​ទែង​គ្នា​មួយសន្ទុះ ស្រាប់តែ​ជន​បង្ក​បាញ់​សម្លាប់​ជន​រង​គ្រោះ ត្រូវ​ចំ​ក្បាល​សៀតផ្កា​ខាងស្ដាំ ធ្លាយ​ចេញ​ទៅ​ខ្នង ចំណែក​ក្បាល​គ្រាប់​បន្ត​ធ្លាយ​ត្រូវ​ចំ​ដៃ​កុមារី​រង​គ្រោះ​ឈ្មោះ ជូ សា​ណា ត្រូវជា​កូន​នារី​រង​គ្រោះ ចំ​កំភួនដៃ​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​។



ក្រោយ​ជនសង្ស័យ​ឈ្មោះ សុខា នុ​ត បាញ់​សម្លាញ់​នារី​រង​គ្រោះ ក៏​បាន​បាញ់​ខ្លួនឯង​ចំនួន​ពីរ​គ្រាប់ តែ​ដោយសារ​គ្រាប់​មិន​ផ្ទុះ ទើប​ជនសង្ស័យ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ រហូត​ដល់​ព្រឹក​ឡើង​ម៉ោង០៥ និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែឧសភា ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​។​ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​តាម​និ​តតិវិធី ៕

Previous Post Next Post