គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់កងទ័ពត្រូវទប់ស្កាត់នូវព័ត៌មានមិនពិត តាមរយៈប្រព័ន្ធអេឡិចត្រូនិច.!



នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃនាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា ត្រូវចេះទប់ស្កាត់នូវព័ត៌មានមិនពិតនានា តាមរយៈប្រព័ន្ធអេឡិចត្រូនិច ខណៈពួកប្រឆាំងមួយក្តាប់តូចបានកំពុងវាយប្រហារ និងមូលបង្កាច់រាជរដ្ឋាភិបាល រួមទាំងកងទ័ពតាមរយៈព័ត៌មានមិនពិត។


ការណែនាំបែបនេះរបស់នាយឧត្តមសេនីយ៍ ជៀង អំ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តការងារអប់រំចិត្តសាស្រ្តឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ជៀង អំ បានលើកឡើងយ៉ាងដូច្នេះថា៖ «នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ត្រូវធ្វើការទប់ស្កាត់ផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗដូចជា៖ តាមយូធូប ហ្វេសបុកជាដើម ព្រោះថាពួកប្រឆាំងតែងតែផ្សព្វផ្សាយព័ត៌មានមូលបង្កាច់មកលើរាជរដ្ឋាភិបាល និងកងទ័ពជាទូទៅពួកនេះភាគច្រើននៅបរទេស»។

នាយឧត្តមសេនីយ៍ ជៀង អំ ក៏បានណែនាំឱ្យ អគ្គនាយកដ្ឋានយោធសេវា គប្បីអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលមានបាវចនាចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដោយក្នុងនោះភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ គឺផ្តោតសំខាន់ទៅលើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយគ្រប់បណ្តាអង្គ ភាពត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទជាពិសេសភារកិច្ចការ



ពារបូរណភាពទឹកដី និងភារកិច្ចការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងឡាយណាដែលសំដៅដល់ការធ្វើបដិវត្តន៍ណណ៌ជាដើមនោះ។


មន្ត្រីជាន់ខ្ពស់រូបនេះ បានណែនាំឱ្យបន្តចូលរួមអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំឱ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ ដោយក្នុងនោះផែនការអប់រំហ្វឹកហ្វឺនក៏ជាផ្នែកមួយនៃកំណែទម្រង់ ដែលបានចូលរួមចំណែកពង្រឹងសមត្ថភាពដល់កងទ័ពទូទាំងកង យោធពលខេមរភូមិន្ទ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានសម្រេចជោគជ័យល្អប្រសើរ។

នាយឧត្តមសេនីយ៍ ជៀង អំ បានក្រើនរំលឹកឱ្យបន្តយកចិត្ត ទុកដាក់អប់រំ និងពង្រឹងការអនុវត្តច្បាប់របស់រដ្ឋ និងបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពល ខេមរភូមិន្ទ ដោយយកចិត្តទុកដាក់អប់រំបន្ថែមទៅលើច្បាប់ផ្សេងៗ ជាពិសេសច្បាប់ពាក់ព័ន្ធទៅនឹងអំពើ ហិង្សា ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីការប្រឆាំងគ្រឿងញៀនជាដើម។

ឧត្តមសេនីយ៍ទោ ចាន់ សារឿន នាយក នាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា បានលើកឡើងថា ដោយអនុវត្តតាមផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រឆ្នាំ២០២៤ ក៏ដូចជាសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២៤ និងសភាពការណ៍វិវឌ្ឈន៍ថ្មីៗ ទស្សវិស័យ អប់រំចិត្តសាស្ត្រ និងភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ ចាន់ សារឿន បានបន្តថា អគ្គនាយកដ្ឋានយោធសេវា ក៏ដូចជាជំនាញនាយកដ្ឋានអប់រំបានអនុវត្តយ៉ាង ខ្ជាប់ខ្ជួន តាមផែនការណែនាំរបស់ក្រសួងការពារជាតិទាំងអស់ ដោយក្នុងន័យនេះទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការកសាងកងទ័ពអំពីទស្សនៈ សតិអារម្មណ៍នយោបាយចិត្តសាស្រ្ត ជាពិសេសអំពីគុណតម្លៃនៃសន្តិភាព គឺជាបញ្ហាគន្លឹះក្នុងការកសាងពង្រឹងកម្លាំងប្រដាប់អាវុធឱ្យបានរឹងមាំតាមរយៈការបណ្តុះបណ្តាលអប់រំរៀនសូត្រលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ គោរពវិន័យ បទបញ្ជារបស់កងទ័ព អត្តចរិក សីលធម៌ ថ្លៃថ្នូរស្អាតស្អំប្រយុទ្ធប្តូរផ្តាច់ និងហ៊ានពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាដើម៕

Previous Post Next Post