គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជេីញចូលរួមជាអធិបតី​ ក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី



សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជេីញចូលរួមជាអធិបតី​ ក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដោយមានការចូលរួម​ ពីវិនិយោគិន ចំនួន ៣៥០នាក់ និងក្រុមហ៊ុន ចំនួន ៣៥០ក្រុមហ៊ុន នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។


លើសពីនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖
១. អនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម​ និងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី ។
២. អនុស្សរណៈយោគយល់គ្នា​ រវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញ​ ការវិនិយោគលើវិស័យទេសចរណ៍ ។



វេទិកាធុរកិច្ចនេះដែរ ក៏នឹងបន្តជាយន្តការដ៏សំខាន់​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញ​ អំពីសក្តានុពលវិនិយោគ​ យន្តការលើកទឹកចិត្ត និងសម្របសម្រួលដល់ការវិនិយោគ ក៏ដូចជាបង្កលក្ខណៈ​ ដល់វិស័យឯកជនរបស់កម្ពុជា និងអូស្ត្រាលី អាចស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីបង្កើតនូវឱកាសវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ។







Previous Post Next Post