គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

យុវជន.០៣.នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន.!



សង្កាត់កោះដាច់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង.១២ និង ៣០ នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានសហការជាមួយគណ:បញ្ជាការឯកភាពសង្កាត់កោះដាច់។ 



បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចក្នុងព្រៃក្រោយភូមិ ផ្លូវបេតុង ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ពីបទ : ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

១-ជនសង្ស័យឈ្មោះ វ៉ិត ប៊ុនថា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ  ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀន។


២-ជនសង្ស័យឈ្មោះ ហាក់ ស៉ី្រន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀន។


៣-ជនសង្ស័យឈ្មោះ សឿន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀន។



👉វត្ថុតាងចាប់យកមាន: 

១.ម៉ូតូម៉ាក សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ-1BF-0670 

២.ម៉ូតូម៉ាក CUB ពណ៌ប៊ិច ពាក់ស្លាកលេខ សៀមរាប-1L-8343

Previous Post Next Post