លោក ហ៊ីង សុភាព ចៅសង្កាត់ព្រែកហូរបានអញ្ជើញចុះសួរ សុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលជាជនពិការជួបទុក្ខលំបាកនឹងទីតកក្រនិងមានកូន៦នាក់ក្នុងបន្ទុក និង ម្ដាយចាស់ជរា
ដែលរស់នៅក្នុងភូមិព្រែកហូរកើត.១.ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និង នាំយកអំណោយជាថវិកាដែលបានពីសប្បុរសជន និង សប្បុរធម៌យកទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលជាជនពិការដោយមានការចូលរួមពី
លោក ស្រ៉ិន វណ្ឌី ចុងភៅតុកការ និង កម្មវិធីបុណ្យគ្រប់ប្រភេទដែលលោកបានជួយឧបត្ថម្ភជាថវិកា ទិញដែក និង សាំងឫស្សីប្រក់ដំបូលមួយចំនួនសម្រាប់ធ្វើផ្ទះថ្មីជូនគ្រួសារដែលជាជនពិការសរុបថវិកា ១,៥៩០,០០០៛
មិនសរសើរមិនបានប្រជាពលរដ្ឋសរសើរមិនដាច់ពីមាត់ថាតាំងពីលោកបានកាន់មុខតំណែងជាចៅសង្កាត់លោកបានធ្វើផ្លូវដាក់លូដើម្បីរំដោះទឹកពេលរដូវវស្សាមកដល់កុំឱ្យទឹកលិចផ្ទះបងប្អូនប្រជាពលរដ្ឋដូចឆ្នាំមុនទៀតនៅក្នុងសង្កាត់ទាំងមូលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ
ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋ ជាចុងក្រោយក៏លោកសូមជូនពរជ័យដល់បងប្អូនសប្បុរសជន និង សប្បុរាធម៌ជាពិសេសជនរួមជាតិនៅទូទាំងប្រទេស សូមមានសុខភាពល្អ រកទទួលទានមានបានគ្រប់ៗគ្នា។បេះដូងមនុស្សធម៌យើងខ្មែរតែមួយ🫰💞
ប្រទេសជាតិមានសុខសន្តិភាព អរគុណសន្តិភាព