គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសែនក្រុងពាលីនិងបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នងកម្ពស់៥ជាន់



បន្ទាយមានជ័យ: នៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៤ នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រារព្ធពីធីសែនក្រុងពាលីនិងបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលដែលសាងសង់ពីបេតុង ប្រក់ក្បឿង១ខ្នង កម្ពស់៥ជាន់ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយ



ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអញ្ជើញចូលរួមដោយលោកអ៊ុំ រាត្រី.អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក.វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកកែសួន សុភាព.អភិបាលរងខេត្ត លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការស្រុកក្រុង មេបញ្ជាការកងវរសេនាតូចការពារព្រំដែន លោកមេបញ្ញាការ / មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលទិសខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត. ប្រធាន អនុប្រធានមន្ទីរអាជីវករ ពាណិជ្ជករជាតិនិងបរទេស ដែលជាសប្បុរសជនជាច្រើនរូប ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: អគារដែលត្រូវបានបុកគ្រឹះសាងសង់ថ្ងៃនេះ មាន១ខ្នង កម្ពស់៥ជាន់ ទំហំ១៨mx៣៦m  មានចំនួន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ ។ដោយមានពិធីខាងជំនឿសាសនា និងគណ:អធិបតីបានបង្កក់ប្រសិទ្ធី ជូនពរជ័យដោយសូមអោយដំណើរការសាងសង់បានរលូនទៅមុខ មានសម្ភារ: ថវិកាគ្រប់គ្រាន់។


ក្រុមជាងបានសុខសប្បាយ មានកម្លាំង ប្រាជ្ញាស្មារតីល្អ រឹងមាំ ។សូមអោយឥស្សរជន មន្ត្រី សប្បុរសជនសុខសប្បាយ ប្រកបរបរកាកកបបានផលនិងចូលរួមឧបត្ថម្ភគាំទ្រដល់ការកសាងនេះអោយសម្រេចជោគជ័យដូចគ្រោងទុកសូមបញ្ជាក់ថា ទីតាំងកសាងអគារនេះ ស្ថិតនៅខាងក្រោយអគារធំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 




ស្ថិតនៅផ្លូវជាតិលេខ៥ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ បច្ចុប្បន្ន ស្នងការដ្ឋានទាំងខាងមុខ ខាងក្នុងបរិវេណ បន្ទប់និងអគារត្រូវបានអភិវឌ្ឍន៍ កែលម្អ និងរៀបចំអោយសក្តិសមជាកន្លែងធ្វើការការងាររដ្ឋបាលនិងជំនាញនានារបស់នគរបាល ឯបរិវេណក៏មានសោភ័ណភាពល្អសមរម្យ ប្រៀបដូចជាឧទ្យានបៃតងមួយដ៏ស្រស់បំព្រង ៕







Previous Post Next Post