គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ លើការងារគ្រប់គ្រងធនធានរ៉ែ ក្នុងភូមិសាស្រ្តខេត្តកណ្តាល



ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤នេះ  បានដឹកនាំកិច្ចប្រជុំ កិច្ចប្រជុំផ្សព្វផ្សាយ លើការងារគ្រប់គ្រងធនធានរ៉ែ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយមានការអញ្ជើញចូល ពីអភិបាលក្រុង ស្រុក ទាំង១៣ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធនានា។





មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ប៊ុន ផេង បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មរ៉ែ ជាផ្នែកមួយ នៃចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់ ដូច្នេះដើម្បីធានាបានថារាល់ការធ្វើអាវរកម្មរ៉ែ ប្រព្រឹត្តិ ទៅស្របតាមច្បាប់ មានអាជ្ញាប័ណ្ណមានបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដា អាជ្ញាធរក្រុង-ស្រុក មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងតាមដានត្រួតពិនិត្យទៅលើការធ្វើអាជីវកម្មធនធានរ៉ែ ឱ្យមានប្រសិទ្ធភាពក្នុងមូលដ្ឋានខ្លួន។


ក្នុងកិច្ចប្រជុំនេះដែរ  លោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបានផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ លិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធជាធរមាន និងនិតិវិធីក្នុងកិច្ចប្រតិបត្តិការ អាជីវកម្មធនធានរ៉ែ។ លោកប្រធានបរិស្ថានខេត្តក៏បានធ្វើការផ្សព្វផ្សាយច្បាប់បរិស្ថាន ពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មរ៉ែផងដែរ។





















Previous Post Next Post