គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ត្រឹមមួយសប្ដាហ៍ដើមខែកុម្ភៈសមត្ថកិច្ចនគរបាលជាតិព្រហ្មទណ្ឌបង្ក្រាបបាន៥៤ករណីឃាត់ខ្លួនមនុស្ស៧៦នាក់.!


ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេស បានចំនួន៥៤ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌដែលបានកើតឡើងសរុបចំនួន៦១ករណី ត្រឹមតែមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។


បើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ថា ក្នុងបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះ បើគិតត្រឹមរយៈពេលមួយសប្ដាហ៍មកនេះ កម្លាំងនគរបាលជាតិ ក៏បន្តបង្ក្រាប និងក្រសោបបានជនសង្ស័យសរុបចំនួន៧៦នាក់ ពាក់ព័ន្ធនឹងករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងជលផលជាច្រើនករណីទៀត ដែលប្រតិបត្តិការទាំង៥៤ករណីនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសហិង្សា ឃាតកម្ម និងបទល្មើសលួច(ឆក់ ប្លន់)។


ប្រតិបត្តិការនេះដែរ ស្របតាមគន្លងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្របដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។


គោលនយោបាយនេះ បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង នៅគ្រប់ភូមិ-ឃុំ-សង្កាត់។ ដោយឈរលើច្បាប់ គោលការណ៍ដឹកនាំ និងគោលនយោបាយខាងលើនេះ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា។


 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព៦ ក្នុងនោះក៏មានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះដែរ និងតែងណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្រ្កាប នូវរាល់បទល្មើសក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕ 

Previous Post Next Post