គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទីតាំងល្បែងស៊ីសងក្នុងសង្កាត់ព្រែកហូរពិតជាមានខ្នងបង្អែកធំៗគ្រាក់ៗកុំប៉ះអោយសោះបងប្អូនអ្នកសារព័ត៌មានយើងប្រយ័ត្នស្ពៃ.!

 


សូមឆ្លើយបំភ្លឺទៅគេហទំព័រ សន្តិភាពពិត ចំពោះការចោទប្រកាន់ខុសការពិតមកលើរដ្ឋបាលសង្កាត់ព្រែកហូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកហូរ ដែលគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ខ្ញុំសូមជម្រាបជូនដល់ម្ចាស់គេហទំពរ័ខាងលើថា ចំពោះល្បែងសុីសងគ្រប់ប្រភេទ ជាពិសេសល្បែងតាមអនឡាញ សាលាសង្កាត់ព្រែកហូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកហូរ មានការយកចិត្តទុកដាក់ណាស់ចំពោះល្បែងសុីសងទាំងនោះ ហើយក៏បានបង្កើតគណៈកម្មការត្រួតពិនិត្យមើលល្បែងសុីសងទាំងនោះ ពីសំណាក់មន្រ្តីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រោយការត្រួតពិនិត្យ រកឃើញថាល្បែងសុីសងទាំងនោះសុទ្ធតែមានអាជ្ញាបណ្ណ័ត្រឹមត្រូវចេញដោយក្រសួងពាក់ពន្ធ័ តែក៏មានល្បែងតូចតាចមួយចំនួនរកសុីជ្រកក្រោមរូបភាពអាជ្ញាបណ្ណ័ផ្សេងៗផងដែរ។


ខ្ញុំបាទ រិន សុវណ្ណ ចាងហ្វាងការផ្សាយសារព័ត៌មាន គេហទំព័រនិង កាសែត សន្តិភាពពិត សូមឆ្លើយតបទៅលើការប្រតិកម្មរបស់លោក(សុខរ ស្មី)ចៅសង្កាត់.(ទី២)បានចោទប្រកាន់មកអង្គភាពសារព័ត៌មាន(សន្តិភាពពិត)ផ្សាយទាំងបំភ្លើសគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។






ហើយខ្ញុំចង់សួរលោកថាសព្វថ្ងៃលោកធ្វើអ្វីបានជាមិនដឹងមូលដ្ឋានរបស់ខ្លួនឯងមានល្បែងស៊ីសងគ្រប់ប្រភេទបែបនេះបើលោកមិនជឿឡើងម៉ូតូឌុបពីក្រោយខ្ញុំជូនលោកដើរមើលក្នុងមូលដ្ឋានរបស់លោក បើលោកមិនជឿថាក្នុងសង្កាត់ព្រែកហូរមិនមានល្បែងស៊ីសងដូចការចុះផ្សាយរបស់ គេហទំព័រ សារព័ត៌មាន(សន្តិភាពពិត)ចុះផ្សាយការពីប៉ុន្មានថ្ងៃមុនលោកដឹងឬធ្វើដូចជាមិនដឹងឬមួយទទួលលាភសការៈពីទីតាំងល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនទេដឹងបានជាហ៊ានប្រតិកម្មជាមួយអង្គភាពសាព័ត៌មានរបស់ខ្ញុំដែលមានទីស្នាក់ការនៅក្នុងសង្កាត់ព្រែកហូរ ក្នុងមូលដ្ឋានរបស់លោកដែរហ្នឹងហេតុអ្វីលោកឆ្លើយតបខុសពីការពិតអញ្ចឹង។ខ្ញុំចង់សួរទៅលោកសុខ រស្មីបើលោកមិនដឹងចាំខ្ញុំឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកហូរជួយស៊ែរឱ្យលោកមើល។






ខ្ញុំបាទសូមឱ្យបងប្អូននៅក្នុងសង្កាត់ព្រែកហូរជួយស៊ែរម្នាក់មួយឱ្យលោក សុខ រស្មីចៅសង្កាត់ទី 2 ព្រែកហូរបានដឹងពីមូលដ្ឋានរបស់ខ្លួនផង។ សូមអរគុណ។

Previous Post Next Post