គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្លឹបកំសាន្តមួយកន្លែងទល់មុខផ្សារសាមគ្គី សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ក្នុងខណ្ឌទួលគោក.!



ភ្នំពេញ : ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន ចេញចូលយ៉ាងកគ្រឹកគ្រេង ព្រមទាំងកងកម្លាំងប្រដាប់ដោយអាវុធសៀតនៅចង្កេះគ្រប់គ្នាជាច្រើនអ្នក យាមកាមយ៉ាងតឹងរឹងម៉ត់ចត់.!



ទីតាំងក្លឹបកំសាន្តខាងលើនេះ ស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង  អតីតក្លឹបកំសាន្តអេស៊ីចាស់នៅទល់មុខផ្សារសាមគ្គី ដែលស្ថិតនៅក្នុងទឹកដីសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុបនិងកង់បីឥណ្ឌានៅទីតាំងនោះបានប្រាប់អង្គភាពព័ត៌មានយើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវប្រុស ស្រី ចិន ខ្មែរ ជាច្រើននាក់ ចូលមកលេងល្វែងស៊ីសង និង ថ្នាំគ្រវីនៅក្នុងទីតាំងនេះ យ៉ាងកោះករ រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន សំងំស្ងៀមដូចជាត្រូវថ្នាំសណ្ដំម្ចាស់ទីតាំងនោះអញ្ជឹង ធ្វេីហាក់បីដូចជាធម្មត្តា។



ពលរដ្ឋបានស្នើរអោយសារព័ត៌មានគេហទំព័រ និង កាសែតសន្តិភាពពិត ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកអភិបាលខណ្ឌទួលគោកជាពិសេសសូមសំណូមពរ លោកវីរៈសេនីយ៍ឯក ស៊ីម ពិសិដ្ឋ អធិការខណ្ឌទួលគោក។




 បង្ក្រាប និង ចុះពិនិត្យទីតាំងខាងលើនេះផងទាន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ដើម្បីគោរពទៅតាម គោលនយោបាយរបស់រាជរដ្ធាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំងប្រាំពីរចំនុច គ្មានអំពើលួច ឆក់ ប្លន់ ចាប់ចម្រិតនាៗនិង អំពេីហិង្សាក្នុងគ្រួសារជាដេីមនិងករណីផ្សេងៗទៀតផងដែរ៕



ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងរង់ចាំ ការបកស្រាយពីភាគី និងស្ថាប័នពាក់ព័ន្ធរៀងរម៉ោងធ្វើការតាមរបបសារព័ត៌មា៕ កែសម្រក់អត្ថបទដោយ ចាងហ្វាងការផ្សាយគេហទំព័រ និង កាសែត សន្តិភាពពិត



Previous Post Next Post