ពិតជាសោកសៅអាណោចអាធ័មបំផុត ត្រូវបានគ្រឿងចក្រអុីស្កាវទ័រ របស់លោក ឆាយ កិនប្រពឹតដូចចេកជៀន ចំណែកលោក ឆាយ ម្ចាស់គ្រឿងចក្រនេះដើររំភើយ ហើយយកគ្រឿងចក្រមកកាយដីហាក់បីដូចមិនខ្វល់ខ្វាយចំពោះអាយុជីវិត លោក ពូ សាត់ សុខន ដែលបានលាចាកលោកនេះទៅ មិនដឹង ថា លោក ឆាយ អាងខ្លួនមាន លុយមានអំណា ផ្លើមធំ យកអាយុជីវិតមនុស្សមកលេងសើច។
ខេត្តកោះកុង ! លោក ឆាយ ម្ចាស់គ្រឿងចក្រ ដ៏មានឥទ្ធិពល អាងខ្លួនមានលុយច្រើន មានអំណាចខ្លាំង មានគ្រឿងចក្ររាប់ សិបគ្រឿង បានកិន មនុសស្លាប់ហើយ ដើរយ៉ាងរំភើយគ្មានខ្វល់ខ្វាយជីវិតមនុស្ស។
ជនរងគ្រោះដែល បានស្លាប់ ឈ្មោះ សាត់ សុខន ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិ អណ្តូងទឹក ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង។
តាមប្រភពព័ត៌មានពី សមត្ថកិច្ច និង លោក គ្រូពេទ្យ បានឲ្យដឹង ថា លោក ពូ សាត់ សុខន បានជួល គ្រឿងចក្រ លោក ឈ្មោះ ឆាយ ទៅកាយស្រះទឹក ដើម្បីយកទឹកប្រើប្រាស់ មិនដឹង មូលហេតុអ្វីនោះទេ បានជា គ្រឿងចក្រ កឹនជនរងគ្រោះស្លាប់ ហើយ តៃកុង អ៊ីស្កាវទ័រ ក៍ដាក់មេប្រុចបាត់ ហើយបានទូរស័ព្ទ មកប្រាប់ លោក ឆាយ ថា បានកិន មនុស្សស្លាប់ហើយ។
ពាក់ព័ន្ធ រឿងនេះ អ្នកសារព័ត៌មានយើង បានទៅសួរនាំ ក្រុមគ្រួសារ ខាងជនរងគ្រោះ នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយក្រុមគ្រួសារកំពុង ធ្វើបុណ្យ០៧ថ្ងៃ សាច់ញាតិខាង ជនរងគ្រោះនោះ បាននិយាយប្រាប់ អ្នកសារព័ត៌មានយើង ថា ពួកគាត់ កំពុងធ្វើបុណ្យសិន ហើយមិនចង់និយាយអ្វីនោះដែរ ពីព្រោះគាត់ ជា អ្នកធ្វើការងារដែរ ហើយមិនចង់ឲ្យដឹងរឿងអ្វី សាច់ញាតិគាត់ម្នាក់នេះ ធ្វើការនៅសាលាស្រុក ជាអ្នកលើកឡើង។
ចំណែក លោក យេន តូច អធិការស្រុកបូទុមសាគរ បានឆ្លើយ តបតាមប្រព័ន្ធ តេឡេក្រាម លោក ថា គាត់បាន រាយការណ៍ ទៅលោក ស្នងការរួចរាល់អស់ហើយ ហើយក៍បាន រាយការណ៍ ទៅតុលាការផងដែររឿងនេះ ទាំងពីរថ្ងៃកើតហេតុមក។ លោក អធិការ បន្តទៀត ថា ខាងជនរងគ្រោះសុំធ្វើបុណ្យ៧ថ្ងៃរួចរាល់សិន ចាំ មកដោះស្រាយគ្នា។ លោក អធិការបន្តទៀត ថា មកដល់ ថ្ងៃទី២៧ ខែ កុម្ភៈឆ្នាំ២០២៤នេះ បាន៧ថ្ងៃហើយ ស្អែកនេះ លោក និង អញ្ជើញ ភាគីពាក់ព័ន្ធមកដោះស្រាយគ្នា។
តែគួរអោយសោកស្តាយនោះ ខាងម្ចាស់ គ្រឿងចក្រ មិនសូវបារម្ភចំពោះក្រុមគ្រួសារជនរងគ្រោះសោះក្នុងការចូលរួមធ្វើបុណ្យ ចំណែក លោក ឆាយ ហាក់បីដូច អាងខ្សែខ្នងធំណាស់។ តាមប្រភពព័ត៌មានពី មន្ត្រីក្នុងស្រុក សូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់អ្នកសារព័ត៌មាន យើងថា ឈ្មោះ ឆាយ នេះមានលុយខ្លាំង ហើយមានខ្សែធំទៀត មិនភិតភ័យ ខ្លាចជាប់ ពន្ធនាគារឡើយ ហើយដើរ ពើងទ្រូង មិនខ្វល់ខ្វាយមនុស្សស្លាប់ តាមប្រភពដដែល បន្តថា លោក ឆាយ ម្ចាស់គ្រឿងចក្រនេះ ថា ចំណាយលុយ ពីបី ម៉ឺនដុល្លារទៅគឺចប់រឿងរ៉ាវនេះហើយ មិនបាច់មានទោសទាន់ទេ។
សង្ឃឹម ថា លោក ជំទាវ ព្រះរាជាអាជ្ងា នៃអយ្យការសាលាដំបូង ខេត្តកោះកុង មានវិធានការ យ៉ាងមាត់ ចំពោះលោក ឆាយ នេះផងទាន។
(២៧,២,២០២៤)👉ប្រភពពី Koh Kong Hote News