គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នគរបាលស្រុកសំពៅលូនបង្ហាត់បង្រៀនអំពី បច្ចេកទេសការប្រើ​ប្រាស់រថយន្តពន្លត់អគ្គីភ័យដល់កងកម្លាំងនគរ បាល និងប្រជាការពារក្នុងស្រុកសំពៅលូន.!

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង០០ នាទីស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងស្របតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ​ ហេីយរដូវក្តៅហួតហែងនឹងឈនចូលមក​ដល់នាពេលខាងមុខ​ និងដេីម្បីធានាក្នុងការអន្តរាគមន៍ពន្លត់​ និងសង្រ្គោះក្នុងករណីមានគ្រោះ

គ្គិភ័យកេីតឡេីងជាយថាហេតុក្នុងមូលដ្ឋានលោកវរសេនីយ៍​ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក បានចាត់​តាំងកម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈ 



ដឹកនាំដោយ លោ​ កវរសេនីយ៍​ទោ គង់ តូ អធិ​ការរងទទួលការងារសេ​នាធិការ និងលោក​វរសេនីយ៍ត្រី ព្រំ ផល្លា អធិការរង ជំនួយការដឹកនាំផ្នែកសណ្ដាប់ធ្នាប់ ចុះបង្ហាត់បង្រៀនអំពីបច្ចេកទេសបាញ់ទឹក និងការ​ប្រើប្រាស់


រថយន្តពន្លត់អគ្គិភ័យ ដល់កងកម្លាំងនគរ​បាល និងប្រជាការពារ នៅចំណុចបុរីងិនវិត ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅ​លូន ខេត្តបាត់ដំបងដែលមានកម្លាំងចូលរួមសរុប ចំនួន ៧៨ នាក់ ក្នុងនោះ ៖




-កម្លាំងផ្នែកសណ្ដាប់ធ្នាប់ ចំនួន ០៥ នាក់
-កម្លាំងអន្តរាគមន៍ ចំនួន ១៥ នាក់
-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ១២ នាក់
-កម្លាំងនគរបាលវរៈការពារព្រំដែនគោក៨១៧ ចំនួន ០៦ នាក់
-កម្លាំងផ្នែកសឹករងស្រុកសំពៅលូន ចំនួន ១០ នាក់
-កម្លាំងប្រជាការពារទាំង៦ឃុំ ចំនួន ៣០ នាក់ ។





ការបង្រៀននេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០១ គ្រឿង អស់ទឹកចំនួន ០១រថយន្តនិងបានបញ្ចប់នៅវេលាម៉ោង ១៦និង០០ នាទីថ្ងៃដដែល ៕



Previous Post Next Post