គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អនុសាសន៍របស់ ឯកឧត្តម ជុំ កុសល ក៏ចេញមុខនិយាយដែរ ថា "ប្អូនអួន សារ៉ាត់ ប្អូនជាអ្នកជួយ មិនមែនជាអ្នកបំផ្លាញទេ ប្អូនជាមនុស្សមុនដំបូងគេដែល..."



ប្អូនអួន សារ៉ាត់ ប្អូនជាអ្នកជួយ មិនមែនជាអ្នកបំផ្លាញទេ ប្អូនជាមនុស្សមុនដំបូងគេដែលបានដឹងពីប្រវត្តិដ៏កំសត់របស់កូននេន សីហា ហើយបានជួយលោកកូនរហូតមក ។ 



ការជួយរបស់ប្អូនបានហុចលទ្ធផលពីរគឺ ៖ ការផ្តល់ភាពកក់ក្តៅដល់ក្មេង ដែលត្រូវឃ្លាតពីឪពុកម្តាយមកបួសជាសាមណេរ ដោយមានភាពឈ្លាសវៃ ក្លាហាន និងមាននិស្ស័យជាមួយព្រះធម៌តាំងពីក្មេង ។ 



ជួយកសាងព្រះវិហារ និងសមិទ្ធផលព្រះពុទ្ធសាសនាក្នុងទីអារាមដែលកំពុងខ្វះខាតតាមរយ:ការអាណិតស្រឡាញ់ពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជនចំពោះ កូននេន សីហា ។ 

ដល់ដំណាក់កាលនេះ ប្រសិនបើប្អូនឈប់ជួយ ដោយរងការចោទប្រកាន់ប្អូនមិនសមហេតុផល ខ្វះការពិចារណាពីសំណាក់មនុស្សមួយចំនួនតូច ទាំងកូននេន សីហា ទាំងដំណើរការកសាង នឹងត្រូវរាំងស្ទះជាមិនខាន ។ 



ដូច្នេះ បងសូមលើកទឹកចិត្តប្អូន មេត្តាជួយលោកកូនបន្តទៀតដោយកុំខ្វល់ជាមួយនឹងសំដីមនុស្សមិនបានការទាំងនោះអី ។ ត្រូវដឹងថា អ្នកស្តីបន្ទោសប្អូន គេអង្គុយចាំតែទើសប៉ុណ្ណោះ តែគេមិនបានជួយអ្វីនោះទេ ៕

Previous Post Next Post